យកម៉ូតូទៅលាងត្រូវបានកម្មករលាងម៉ូតូខ្ចីជិៈសាកយកទៅបាត់៣ថ្ងៃទើបរកឃើញវិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យកម៉ូតូទៅលាងត្រូវបានកម្មករលាងម៉ូតូខ្ចីជិៈសាកយកទៅបាត់៣ថ្ងៃទើបរកឃើញវិញ

23/09/2017
ខេត្តស្ទឹងត្រែងៈកាលពីរថ្ងៃទី ១៩ ខែកញ្ញា២០១៧មានករណីចោរលួចម៉ូតូ១គ្រឿងម៉ាកMSX ពណ៍សលាយខ្មៅ ដោយ ដំបូងឡើយម្ចាស់ឈ្មោះ វ៉ាត វណ្ណុៈ អាយុ៣៥ឆ្នាំ ភេទប្រុស
រស់នៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន បានយកម៉ូតូមកលាងនៅកន្លែងលាងម៉ូតូ ម្ដុំក្បែរផ្ទះពេទ្យភាព ពេលនោះស្រាប់តែកម្មករលាងម៉ូតូម្នាក់ឈ្មោះ វឿន ផល្លីអាយុ១៩ឆ្នាំ ភេទប្រុស រស់នៅភូមិព្រែកសង្កាត់ស្ទឹងត្រែង បានខ្ចីម៉ូតូជិះសាក់មើលស្រាប់តែទៅបាត់តែម្ដង។
ប្រភពពីម្ចាស់ម៉ូតូបានឲ្យដឹងថា លុះមកដល់ព្រឹកថ្ងៃទី២២ ខែកញ្ញានេះស្រាប់តែគាត់ប្រទះឃើញជនសង្ស័យជិះម៉ូតូនៅម្ដុំទល់មុខមន្ទីរប្រៃសណីយ៍
ខេត្តក៏បានស្រែកឆោរឡោនិងហៅប៉ូលីសចាប់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងប៉ូលីសព្រហ្មទណ្ឌកំរិតស្រាលខេត្តកសាងសុំនំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៅតាមនិតិវិធីច្បាប៕អត្ថបទ ទេព វណ្ណះ