គោមួយក្បាលមានគ្រោះជាន់លើគ្រោះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គោមួយក្បាលមានគ្រោះជាន់លើគ្រោះ

23/09/2017
+ករណី: គ្រោះថ្នាក់ចរាចរណ៍បុកត្រួតរវាងរថយន្តនិងគោនិងម៉ូតូ
បណ្តាលឲ្យរងរបួសធ្ងន់០១នាក់ និងគោ០១ក្បាលរបួសធ្ងន់) កើតហេតុថ្ងៃ​ទី២២ខែកញ្ញាឆ្នាំ២០១៧ វេលាម៉ោង១៩និង១៥នាទី រវាងរថយន្តនិងគោនិងម៉ូតូកើតហេតុនៅចំណុចលើស្ពាន៦០ម៉ែត្រ លើផ្លូវ៦០ម៉ែត្រ ភូមិបត្តាជីសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ រវាងរថយន្តមួយគ្រឿង មិនស្គាល់​ម៉ាកមិនស្គាល់ពណ៌​ មិនស្គាល់ផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បើករថយន្តរត់បាត់​ពីកន្លែងកើតហេតុ)បើកបរក្នុង​ទិសដៅ​ពីជើងមកត្បូងពេលដល់ចំណុចកើតហេតុខាងលើ
ក៏បានបុកសត្វគោមួយក្បាល ពណ៌​សដើរក្នុងទិសដៅពីលិចឆ្លងផ្លូវទៅកើត (បណ្តាលឲ្យគោរងរបួសធ្ងន់ដេកដួលនៅកណ្តាលផ្លូវ​) ហើយ​ស្របពេលនោះក៏មានម៉ូតូមួយ​គ្រឿង​ម៉ាក​SUZUKI SMASHពណ៌​ខ្មៅ​ ពាក់​ផ្លាកលេខ ក្រចេះ​1A-
9780 (មិនពាក់មួកសុវត្ថិភាពនិងគ្មានកញ្ចក់)បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​មកជើង ក៏បាន​បុក​សត្វ​គោ​ខាងលើ​បន្ថែម​ទៀត​ បណ្តាលឲ្យ
អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ ឈឹម សុផា​ ភេទប្រុស​ អាយុ​៥៧ឆ្នាំ មានទីលំនៅភូមិ​ព្រែកថ្លឹង សង្កាត់​ជើងឯក​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​(រងរបួសធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកបញ្ជូនមកមន្ទីរពេទ្យជ័យជំនះ)។មូលហេតុមកពី:*ការធ្វេសប្រហែសរបស់ម្ចាស់គោដែលបណ្តោយអោយសត្វគោដើរនៅលើផ្លូវសាធារណៈ។អត្ថបត ទេព វណ្ណះ