អោយតែភ្លៀង ច្បាស់ជាជន់លិចបណ្តាផ្លូវនានា ក្នុងក្រុងភ្នំពេញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អោយតែភ្លៀង ច្បាស់ជាជន់លិចបណ្តាផ្លូវនានា ក្នុងក្រុងភ្នំពេញ

22/09/2017
ភ្នំពេញ ៖ ក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំនេះ ខណៈដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនធំត្រូវបានចាកចេញទៅស្រុកកំណើតរៀងៗខ្លួន ចរាចរណ៍ក្នុងទីក្រុងភ្នំពេញហាក់បីដូចជាស្ងប់ស្ងាត់បន្តិច តែពោរពេញទៅដោយភាពត្រជាក់ត្រជុំ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំ ធ្វើឲ្យទឹកភ្លៀងជន់លិច តាមដងផ្លូវ ផ្ទះសម្បែង របស់ពលរដ្ឋយ៉ាងចាស់ដៃ ។

បញ្ហាវិប្បត្តិទឹកភ្លៀងជន់លិច សុឹងតែរាល់ពេលភ្លៀងខួបប្រាំងខួបវស្សា ដោយសារការហូររំដោះទឹកទៅតាមបណ្តាញលូមេ ហូរមិនទាន់ កន្លែងខ្លះពុំមានបណ្តាញលូ កន្លែងខ្លះទៀតមានហើយ តែចាស់កកស្ទះ កង្វះការត្រួតពិនិត្យ ខ្វះការថែទាំ ទើបធ្វើឲ្យភ្លៀងធ្លាក់ម្តងៗ ជួបបញ្ហា លិចទឹក ជន់ដក់ តាមផ្លូវ លំនៅដ្ឋានរបស់ពលរដ្ឋ ហើយក៏មានកន្លែងខ្លះ ទឹកជន់លិចរាប់ខែទៅហើយ មកដល់ពេលនេះ អាជ្ញាធរគ្រប់លំដាប់ជាន់ថ្នាក់ មន្ទីរជំនាញពាក់ព័ន្ធ ដោះស្រាយមិនទាន់ចេញ ជាក់ស្តែងបណ្តាលផ្លូវនានាក្នុងក្រុងភ្នំពេញរងការជន់លិចរាប់ម៉ោង ទំរាំស្រក់អស់ដូចកាលពីថ្ងៃ២០ កញ្ញា កន្លងទៅនេះ ៕អត្ថបទ ទេព វណ្ណះ