នារីម្នាក់ស្រវឹង បេីក ម៉ូតូ មកពីកោះមរកត(កោះសំពោច) រាម បានដួលរងរបួសធ្ងន់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នារីម្នាក់ស្រវឹង បេីក ម៉ូតូ មកពីកោះមរកត(កោះសំពោច) រាម បានដួលរងរបួសធ្ងន់

22/09/2017
ខេត្ត ព្រះសីហនុ៖ នៅថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 2017 វេលាម៉ោង 16:00នាទី លើផ្លូវទៅកាន់កន្លែងកំសាន្ត កោះ សំពោច ហៅ កោះ មរកត ឬសមុទ្រ ចិន ស្ថិត ក្នុង ឃុំ រាម ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ មាន មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយខ្លួនឯង ។
នារីរងគ្រោះជិះម៉ូតូ 1គ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1B-9670 មានទិសដៅពី ឆ្នេរសមុទ្រ ចិន ឆ្ពោះ មក ផ្សារ ស្មាច់ដែង លុះ ដល់ចំណុចខាងលើ ដោយ អ្នក បើកបរស្ថិតនៅក្នុង ស្ថានភាពស្រវឹងផងក៏រេចង្កូត ដួល ខ្លួន ឯង តែម្ដង ។
នារីរងគ្រោះ ឈ្មោះ ម៉ាត់ ម៉ៃ ភេទ ស្រី អាយុ 20ឆ្នាំ មានទីលំនៅ ភូមិ ស្មាច់ ដែង ឃុំ រាម ។ ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាន បាន ហៅ រថយន្ត សង្គ្រោះ មក ទទួល ។ ដោយឡែកម៉ូតូ ជនរងគ្រោះ ត្រូវបានយក មក រក្សាទុក នៅ ប៉ុស្តិ៍ រដ្ឋបាល ឃុំ រាម ។អត្ថបទ ទេព វណ្ណះ