នៅព្រឹកនេះ រដ្ឋសភា​បើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីពិនិត្យ និងសម្រេចករណី លោក កឹម ​សុខា ខណៈបក្សប្រឆាំងធ្វើពហិកា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នៅព្រឹកនេះ រដ្ឋសភា​បើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីពិនិត្យ និងសម្រេចករណី លោក កឹម ​សុខា ខណៈបក្សប្រឆាំងធ្វើពហិកា

11/09/2017
(ភ្នំពេញ)៖ នៅម៉ោង៨៖០០នាទី ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ រដ្ឋសភានឹងបើកកិច្ចប្រជុំវិសាមញ្ញមួយ ដើម្បីពិនិត្យ និងសម្រេចចំពោះករណី លោក កឹម​ សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការឃុំខ្លួន ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ។

កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយនឹងមានតំណាងរាស្រ្តមួយចំនួនចូលរួម ខណៈដែលក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង បានប្រកាសថា ពួកគេនឹងធ្វើពហិកា ដោយមិនព្រមចូលរួមប្រជុំរដ្ឋសភា នៅថ្ងៃនេះឡើយ។
លោក​ សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ក្នុងករណីនេះ បេីមានមតិចង់ផ្អាកការចាប់ខ្លួន ការចោទប្រកាន់ ការនាំខ្លួន និងការឃុំខ្លួន លោក កឹម សុខា នោះ លុះត្រាតែមានសំឡេង ៣/៤នៃចំនួនតំណាងរាស្រ្ត ក្នុងរដ្ឋសភាទាំងមូលទេីបបាន។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់​លោកស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានអនុវត្ត តាមការបញ្ជារបស់សហរដ្ឋអាមេរិក ដើម្បីដណ្តើមអំណាចពីរាជរដ្ឋាភិបាលច្បាប់កម្ពុជា ដែលកើតចេញពីការបោះឆ្នោត។
កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈមនឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ៕