ថ្ងែនេះ ក្រសួងអប់រំ នឹងបន្តប្រកាលលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមបណ្តាខេត្តផ្សេងៗ ខណៈរាជធានីភ្នំពេញ និងខេត្តកណ្តាលប្រកាសរួចហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ថ្ងែនេះ ក្រសួងអប់រំ នឹងបន្តប្រកាលលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមបណ្តាខេត្តផ្សេងៗ ខណៈរាជធានីភ្នំពេញ និងខេត្តកណ្តាលប្រកាសរួចហើយ

11/09/2017
(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តាខេត្តផ្សេងៗ ក្រៅពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលប្រកាសលទ្ធផលរួចរាល់ កាលពីម្សិលមិញ។
បេក្ខជន​ប្រឡង​ជាប់សញ្ញាបត្រ​មធ្យម​សិក្សា ​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង​៖ ២១ សីហា ២០១៧ មានចំនួន​ ៦៣,៦៦៨នាក់​ ត្រូវ​ជា​៦៣.៨៤% នៃ​បេក្ខជន​វត្តមាន​សរុប​ចំនួន​ ៩៩,៧២៨នាក់​។ ថ្នាក់​វិទ្យា​សាស្ត្រ​ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​ ៣៤,២៣៤នាក់ ត្រូវ​ជា​៥៣.៤០% និង​ថ្នាក់​វិទ្យា​សាស្ត្រ​សង្គម​ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ២៩,៤៣៤នាក់​ ត្រូវ​ជា​៨២.៦២%។

ក្នុង​នោះ បេក្ខជន​ទទួល​និទ្ទេស៖

- និទ្ទេស A៖ ចំនួន ៤២៤នាក់
- និទ្ទេស​ B៖ ចំនួន​ ២ ៤៦៤នាក់
- និទ្ទេស C៖ ចំនួន​ ៥ ០០០នាក់
- និទ្ទេស​ D៖ ចំនួន​ ៩ ១២៣​នាក់
- និទ្ទេស​ E៖ ចំនួន ៤៦ ៦៥៧នាក់។

រាជធានី ខេត្ត​ដែល​មាន​បេក្ខជន​ប្រឡង​ជាប់​ទទួល​បាន​និទ្ទេស A រួមមាន៖

- រាជធានី​ភ្នំពេញ ចំនួន​១៩៤​នាក់
- សៀមរាប ចំនួន​៤៧នាក់
- កណ្ដាល ចំនួន​២៦​នាក់
- បាត់ដំបង ចំនួន​២៣នាក់
- កំពត ចំនួន​២១​នាក់
- កំពង់ចាម ចំនួន​២០​នាក់
- ព្រៃវែង ចំនួន​១២​នាក់
- បន្ទាយមានជ័យ ចំនួន​១២​នាក់
- កំពង់ឆ្នាំង ចំនួន​១២​នាក់
- ព្រះសីហនុ ចំនួន​៩នាក់
- កំពង់ធំ ចំនួន​៩​នាក់
- តាកែវ ចំនួន​៨នាក់
- ត្បូងឃ្មុំ ចំនួន​៧​នាក់
- ពោធិ៍សាត់ ចំនួន៦នាក់
- ក្រចេះ ​ចំនួន​៦នាក់
- ស្វាយរៀង ចំនួន៥នាក់
- ព្រះវិហារ ចំនួន២នាក់
- កែប ចំនួន២នាក់
- កំពង់ស្ពឺ ​ចំនួន១នាក់
- ប៉ៃលិន ​ចំនួន​១​នាក់
- ​កោះកុង ​ចំនួន១នាក់៕