មិន​ធម្មតា! ​មួយ​ថ្ងៃ​សោះ Galaxy Note 8 មាន​អ្នក​កុម្ម៉ង់​ទិញ​ជិត ៤០ ម៉ឺន​គ្រឿង​​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មិន​ធម្មតា! ​មួយ​ថ្ងៃ​សោះ Galaxy Note 8 មាន​អ្នក​កុម្ម៉ង់​ទិញ​ជិត ៤០ ម៉ឺន​គ្រឿង​​

10/09/2017
ក្រុមហ៊ុន​​ Samsung បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ដំបូង​នៃ​ការ​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​ Galaxy Note 8 នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ចំនួន​កុម្ម៉ង់​ទិញ​មាន​ដល់​ ៣៩៥ ០០០ គ្រឿង​​ឯណោះ។
​​​​​តួ​លេខ​នេះ​គឺ​ច្រើន​លើស​លប់​ ​ដោយ​ចំពោះ​ Galaxy Note 7 ​​ក្នុង​អំឡុង​ពេល​ទទួល​ការ​កុម្ម៉ង់​រយៈ​ពេល ១៣ ថ្ងៃ​ដំបូង​ ទទួល​​បាន​ការ​កុម្ម៉ង់​ទិញ​តែ​ ៣៨០ ០០០ គ្រឿង​ប៉ុណ្ណោះ។ Samsung បន្ថែម​ថា​មាន​ ៦៥% ជា​​ប្រភេទ​ទំហំ​ ៦៤ GB ​និង​ ៣៥% ជា​ប្រភេទ​ទំហំ​ ២៥៦ GB។ ពណ៌​ខៀវ និង ពណ៌​ខ្មៅ​ជា​ពណ៌​ដែល​ពេញ​និយម​ជាង​គេ។

រំលឹក​ថា​ Samsung Galaxy S8 ដែល​បាន​ចេញ​លក់​កាល​ពី​អំឡុង​ដើម​ឆ្នាំ​​នេះ​ទទួល​បាន​ការ​កុម្ម៉ង់​ទិញ​ចំនួន​ ៥៥០ ០០០ គ្រឿង​​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ដំបូង​នៃ​ការ​បើក​ការ​កុម្ម៉ង់​ទិញ។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ Galaxy Note 8 ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង៕​​​​


ប្រភព៖ ZDNet