ក្រុមហ៊ុន BMW បានបង្ហាញចេញរូបរាង Concept នៃរថយន្ត BMW X7 iPerformance ដែលជាប្រភេទរថយន្ត SUV ខ្នាតធំ មានទំហំធំជាងម៉ូដែល BMW X5 ទៅទៀត។
តាមរយៈរូបភាពជាច្រើនសន្លឹកដែលក្រុមហ៊ុនរថយន្តអាល្លឺម៉ង់នេះបានបង្ហាញ អាចឲ្យឃើញថា BMW X7 មានការរចនាបថទាក់ទាញ មិនខុសគ្នាពីពពួករថយន្ត SUV ខ្នាតតូចរបស់ BMW ប៉ុន្មានឡើយ។ ក្រៅពីបង្ហាញរូបភាពប៉ុន្មានសន្លឹកនេះ BMW មិនបានបង្ហើបឲ្យដឹងពីព័ត៌មានលម្អិតដទៃទៀតឡើយ ដោយរង់ចាំប្រកាសឲ្យដឹងនៅក្នុងព្រឹត្តិការណ៍តាំងបង្ហាញរថយន្ត Frankfurt Auto Show ដែលធ្វើឡើងនាខែកញ្ញាខាងមុខ៕
ប្រភព៖ Autoevolution