ពិតជា​មហាសំណាងមែន!!ខ្ទិចរថយន្តអស់ តែម្ចាស់មិនអី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពិតជា​មហាសំណាងមែន!!ខ្ទិចរថយន្តអស់ តែម្ចាស់មិនអី

10/09/2017
ខេត្តតាកែវ៖រថយន្តស៊ាំយ៉ុងដឹកផ្លែឈើមួយគ្រឿងបោះពួយយ៉ាងលឿនបានបើកធ្លាក់ផ្លូវចាក់ផ្លែឈើចោលពេញស្រែ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ៈ០០នាទី ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ២ចន្លោះគីឡូម៉ែត្រលេខ១០២.១០៣ ស្ថិតនៅ​ក្នុងភូមិព្រៃធំ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ បើតាមសាក្សីដែលបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកស៊ាំងយ៉ុង ពណ៌​ប្រផេះ​ ពាក់ស្លាកលេខ.ភ្នំពេញ​.2Y.1605 ដែល​មានដឹកផ្លែឈើពេញប្រៀប បានបើកបោះពួយយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើង»(ទៅភ្នំពេញ)ស្រាប់តែ​មកដល់កន្លែងកើតហេតុបានវ៉ាក់និងរថយន្តឡិចស៊ីសRX400មួយគ្រឿងដែលបានបើកវ៉ាជែងរថយន្តមួយទៀតមកពីខាងមុខចំ ពេលនោះ​នាក់បើកបរ រថយន្តស៊ាំងយ៉ុងក៌បានសម្រេចចិត្តបួងចង្កូតគេចចេញទៅឆ្វេងដៃកុំរថយន្តឡិចស៊ីសនោះបុក ក៌បានជ្រុលចង្កូតទៅបុកដើមឈើធ្លាក់ផ្លូវចូលទៅក្នុងស្រែបណ្តាលឲ្យក្រឡាប់ចាក់ផ្លែឈើពេញស្រែតែម្តង ចំណែក​ឯនាក់បើកបរ រួមនិងនាក់ដំណើរម្នាក់ត្រូវបានប្រជាពលរដ្ឋជួយនាំយកចេញពីក្នុងរថយន្តដោយគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ។ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ ដោយមើលឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងដោយខ្លួនឯង មិនមានបណ្តាលឲ្យរងរបួសដល់អ្នកដ៌ទៃ សមត្ថកិច្ច​ក៌បានឲ្យម្ចាស់រថយន្តរកឡានមកស្ទូចយកទៅជួសជុលដោយខ្លួនឯង។អត្ថបទ ទេព វណ្ណះ