ស្រ្តី១នាក់ត្រូវបានរន្ទះបាញ់ស្លាប់នឹង២នាក់ទៀតរងរបួស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្រ្តី១នាក់ត្រូវបានរន្ទះបាញ់ស្លាប់នឹង២នាក់ទៀតរងរបួស

10/09/2017
កោះកុង : ស្រ្តីម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់និងស្រ្តី២នាក់ទៀតរងរបួស ហើយសត្វឆ្កែ១ក្បាល់ក៏ត្រូវស្លាប់ដែរ
ហេតុការណគ្៍រោះធម្មជាតិនេះបានកើតឡើងនៅវេលាម៉ោង៤៖៣០នាទីថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិ ចំលងគោ ឃំុថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភពពីមន្រ្តីសាលាខេត្តបាន ឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ ចាន់ សុងលី ភេទស្រី អាយុ៥០ឆ្នាំ ហើយស្រ្តីពីនាក់ទៀតពំុបានស្គាល់ឈ្មោះទេ ហើយស្រ្តីទាំង៣នាក់មានទីលំនៅភូមិឃំុកើតហេតុជាមួយគ្នា។
ប្រភពដដែលបានបញ្ជាក់នៅវេលាម៉ោងកើតហេតុមានភ្លៀងធ្លាក់ស្រិចៗមានលាយឡំនឹងផ្គររន្ទះ ហើយស្រ្តីទាំង៣នាក់នៅជំុគ្នាធ្វើម្ហូបក្នុងផ្ទះដើម្បីទទួលទាន ពេលនោះស្រាប់មានរន្ទះបាញ់ចំពួកគាត់បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ហើយ២នាក់ទៀតរងរបួស នឹងសត្វឆ្កែ១ក្បាលបានស្លាប់ផងដែរ។អត្ថបទ ទេព វណ្ណះ