Diego Simeone យល់​ព្រម​បន្ត​កិច្ចសន្យា​ដឹកនាំ​ Atletico Madrid ដល់​ឆ្នាំ​២០២០ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Diego Simeone យល់​ព្រម​បន្ត​កិច្ចសន្យា​ដឹកនាំ​ Atletico Madrid ដល់​ឆ្នាំ​២០២០

06/09/2017
បាល់ទាត់៖ ​គ្រូ​បង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​លោក Diego Simeone បាន​យល់ព្រម​បន្ត​ដំណើរ​ជា Atletico Madrid ទៅ​មុខ​ទៀត ក្រោយពី​ចុះហត្ថលេខា​បន្ត​កិច្ចសន្យា​ពីរ​ឆ្នាំ​កាលពីថ្ងៃ​អង្គារ​ម្សិល​ម៉ិ​ញ​។
​​បុរស​វ័យ ៤៧​ឆ្នាំ​ដែល​ចូលកាន់​តំណែង​តាំងពី​ឆ្នាំ​២០១១ នោះនឹង​បន្ត​ដឹកនាំ​ក្រុម​ដល់​ឆ្នាំ​២០២០​។

បើ​តាម​សេចក្ដី​ថ្លែង​ការ​របស់​ក្លឹប​អោយ​ដឹង​ថា លោក Diego Simeone នឹង​នៅ​ជាមួយ​ក្លឹប​ដល់​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០២០ ដែល​នេះ​ជា​ដំណឹង​ដែល​ក្លឹប និង​អ្នកគាំទ្រ​ទន្ទឹង​រង់​ចាំ​។ ​អតិ​ត​កីឡាករ​ខ្សែ​បំរើ​នៅ Atletico Madrid នេះ​ស្រាប់ លោក Diego Simeone បាន​ដឹកនាំ​ក្រុម​ជោគជ័យ​នៅ​អឺរ៉ុប​ក្នុង​រដូវ​កាល​ដំបូង ​ដែល​មកកាន់​តំណែង​មុន​ពេល​លើក​ពាន European Super Cup និង Copa del Rey​។ ​

ក្រោយ​មក​ទៀត​រដូវ​កាល ២០១៣-១៤ Atletico Madrid ឈ្នះ​ជើងឯក La Liga និង​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League តែ​ចាញ់​ក្រុម​រួម​របង Real Madrid នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​៕


ប្រភព៖ Bayon TV