នាយករដ្ឋមន្ត្រីជប៉ុនព្រលយមួយឃ្លា៖ «ផ្លូវដែលកូរ៉េខាងជើងកំពុងដើរ គឺគ្មានអនាគតទេ» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយករដ្ឋមន្ត្រីជប៉ុនព្រលយមួយឃ្លា៖ «ផ្លូវដែលកូរ៉េខាងជើងកំពុងដើរ គឺគ្មានអនាគតទេ»

06/09/2017
(​តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន​ ហ្សូអាបេ នៅថ្ងៃពុធនេះបាននិយាយថា លោកចង់ឱ្យកូរ៉េខាងជើង​យល់ថា ខ្លួននឹងមិនមានអនាគត​ភ្លឺស្វាងឡើយ បើនៅតែបន្តដើរ​លើផ្លូវដែលខ្លួន​កំពុងដើរបច្ចុប្បន្ន ហើយចំាបាច់ណាស់​ត្រូវតែផ្លាស់ប្ដូរ គោលនយោបាយ​របស់ខ្លួន។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ដកស្រង់ដោយ Channel News Asia នៅរសៀលថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងប្រាប់អ្នកសារព័ត៌មាននានា លោក អាបេ បានបញ្ជាក់​ទៀតថា លោកចង់​ពិភាក្សាពីស្ថានភាព​កូរ៉េខាងជើង ជាមួយប្រធានាធិបតី​រុស្ស៊ី លោក​ វ្ល៉ាឌីមៀ ពូទីន​ និងប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅក្នុងជំនួបដាច់​ដោយឡែកមួយ នៅក្នុងសប្ដាហ៍នេះនៅ​ឯទីក្រុង វ៉្លាឌីវ៉ូស្តូក (Vladivostok) ប្រទេសរុស្ស៊ី។ ជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានគេមើលឃើញថា មិនអាចរំពឹងតែលើអំណាច​អាមេរិក ដើម្បីការពារខ្លួនបាន​គ្រប់ជ្រុងជ្រោយនោះឡើយ ដូច្នេះមានតែ​ការសម្រុះសម្រួលជាមួយបងធំ ដែលស្និទ្ធស្នាលនឹងកូរ៉េខាងជើង ឲ្យជួយរារាំង​ទង្វើគគ្លើន​របស់រដ្ឋកុម្មុយនិស្ត​មួយនេះ តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីជប៉ុន និងលោក ពូទីន ត្រូវបានគេរំពឹងដែរថា នឹងពិភាក្សាគ្នា ពាក់ព័ន្ធនឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងសន្ធិសញ្ញា​សន្តិភាពរវាង​ប្រទេសទាំងពីរ​ ហើយក្នុងនោះវត្តមាន​របស់ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ ជែអ៊ីន និងក្លាយជា​ឱកាសថ្មីមួយ ក្នុងការផ្សាភ្ជាប់​កិច្ចពិភាក្សារវាងគ្នា ជប៉ុន-កូរ៉េខាងត្បូង-រុស្ស៊ី ដែលសុទ្ធសឹងជាប្រទេសនៅព័ទ្ធជុំវិញ​កូរ៉េខាងជើង ហើយនឹងងាយរងគ្រោះដោយកម្មវិធីនុយក្លេអ៊ែរ-មីស៊ីល ជាយថាហេតុផងក៏ថាបាន៕