អ៊ីរ៉ង់ កូរ៉េខាងត្បូង ជប៉ុន និង​អារ៉ាប៊ី​សាអូ​ឌីត ឡើង​ទៅ World Cup 2018 ខណៈ​អូស្រ្តាលី ប៉ះ​ស៊ីរី ដើម្បី​លេង​វគ្គ​ជម្រុះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ៊ីរ៉ង់ កូរ៉េខាងត្បូង ជប៉ុន និង​អារ៉ាប៊ី​សាអូ​ឌីត ឡើង​ទៅ World Cup 2018 ខណៈ​អូស្រ្តាលី ប៉ះ​ស៊ីរី ដើម្បី​លេង​វគ្គ​ជម្រុះ

06/09/2017
(ស៊ីដនី)៖ ការប្រកួតបាល់ទាត់វគ្គជម្រុះទី៣ ប្រចាំទ្វីបអាស៊ី (AFC) ដើម្បីស្វែងរកកៅអីលេងនៅវគ្គផ្តាច់ព្រ័ត្រនៃ ព្រឹត្តិការណ៍ FIFA World Cup នៅប្រទេសរុស្ស៊ីឆ្នាំក្រោយ ត្រូវបានបញ្ចប់ហើយដោយមាន ក្រុមជម្រើសជាតិអ៊ីរ៉ង់ កូរ៉េខាងត្បូង ជប៉ុន និងអារ៉ាប៊ីសាអូឌីត ទទួលបានកៅអីម្នាក់១ដូចគ្នា គ្រាដែលអូស្រ្តាលី ត្រូវប៉ះស៊ីរី ២ជើងទៀតក្នុងវគ្គ Play-off ដើម្បីស្វែងរកកៅអីបន្ត។
ក្រុមដែលបានបង្ហាញខ្លួនក្នុង World Cup 2014 នៅប្រទេសប្រេស៊ីលសម័យមុន អ៊ីរ៉ង់ជាក្រុមបញ្ចប់ទៅដោយចំណាត់ ថ្នាក់លេខ១ ចេញពីពូល A ក្នុងចំណោម៦ក្រុមដែលឡើងមកដល់វគ្គជម្រុះជុំទីស៣ ប្រចាំទ្វីបអាស៊ីដោយរកបាន ២២ពិន្ទុនាំមុខគេដាច់ដែលលេង១០ប្រកួតដូរទឹកដីគ្នាមិនដែលចាញ់សោះ ជាមួយនឹងលទ្ធផលឈ្នះ៦ដង និងស្មើ៤ដង ស្របពេលដែលកូរ៉េខាងត្បូង ទើបតែសម្រេចយប់មិញនេះ ក្រោយលេងស្មើ ០-០ ជាមួយម្ចាស់ផ្ទះអ៊ូសបេគីស្ថាន និងស៊ីរី លេងក្នុងវគ្គជម្រុះជាបន្តទៀត ក្នុងនាមជាក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ រកបាន១៣ពិន្ទុ។

សម្រាប់ពូល B ដែលមាន៦ក្រុមដូចគ្នា ក្រុមសាម៉ូរៃជប៉ុន បានកក់កៅអី World Cup 2018 តាំងពីប្រកួតចប់លើកទី៩ បន្ទាប់ពីយកឈ្នះអូស្រ្តាលី ២-០ ក្នុងទឹកដី មុនមកចាញ់ម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត ១-០ យប់មិញដែលជាការប្រកួត បង្រ្គប់កិច្ច ដែលជាការបន្ថែម៣ពិន្ទុឲ្យអារ៉ាប់ប៊ីសាអូឌីត មាន១៩ពិន្ទុអាចឡើងទៅជាមួយគ្នាដែរ បន្សល់ទុកអូស្រា្លលី ត្រូវលេងវគ្គជម្រុះជុំទី៤ ជាបន្ត។

សូមបញ្ជាក់ផងដែរថា តាមកូតារបស់សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក សម្រាប់តំបន់អាស៊ី FIFA ឲ្យ ៤កៅអីកន្លះ ដែលកន្លះកៅអីនេះត្រូវទៅប្រកួតវគ្គជម្រុះជាមួយក្រុមដែលបញ្ចប់ទៅដោយលេខ៤ នៅតំបន់អាមេរិកខាង ជើង (CONCACAF) តែមុនឈានដល់វគ្គនេះ អូស្រ្តាលី ត្រូវប៉ះស៊ីរី ប្តូរទឹកដីគ្នាសិនក្នុងនាមជាក្រុមដែលបញ្ចប់ទៅ ដោយចំណាត់ថ្នាក់លេខ៣ ដូចគ្នាដែលធ្វើឡើងនៅថ្ងៃទី៥ និងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ៕