ព័ត៌មានក្តៅ! ក្រុមបង្កហិង្សានៅភាគខាងជើងមីយ៉ាន់ម៉ា «ដុតបំផ្លាញផ្ទះជិត ៣០០ខ្នង និងធ្វើការប្រយុទ្ធតស៊ូ​ជាមួយសមត្ថកិច្ច» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព័ត៌មានក្តៅ! ក្រុមបង្កហិង្សានៅភាគខាងជើងមីយ៉ាន់ម៉ា «ដុតបំផ្លាញផ្ទះជិត ៣០០ខ្នង និងធ្វើការប្រយុទ្ធតស៊ូ​ជាមួយសមត្ថកិច្ច»

05/09/2017
(រ៉ង់ហ្គូន)៖ កងកម្លាំងសន្តិសុខ​រដ្ឋាភិបាលរបស់​មាតាប្រជា​ប្រធិបតេយ្យ លោកស្រី អោងសាន ស៊ូជី បានអះអាងថា ក្រុមសកម្មប្រយុទ្ធ​រ៉ូហ៊ីងយ៉ា Arakan Rohingya Salvation Army (ARSA) បានដុតបំផ្លាញផ្ទះ​សម្បែងរាប់រាយខ្នង នៅអំឡុងពេលពួកគេ​ដឹកនាំការវាយប្រហារ​លើភូមិមួយចំនួន នៅក្នុងទី​ក្រុងម៉ងត (Maungtaw) អស់រយៈពេលជាង ០២ថ្ងៃមកនេះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាម​កងកម្លាំងសន្តិសុខ​មីយ៉ាន់ម៉ា ក្រុមសកម្មប្រយុទ្ធ ARSA បានដុតបំផ្លាញផ្ទះ ៥០ខ្នងនៅក្នុងភូមិ Aukpyuma, ១២០ខ្នងនៅភូមិ Ountaw ៩០ខ្នង នៅក្នុងភូមិ Dingar, Sawkeenama និងភូមិ Hontarya ខណៈនៅភូមិ Thinbawgwe ក៏មានសេចក្ដីរាយការណ៍ក្រុមសកម្មយុទ្ធនេះ​ដុតផ្ទះ ៤០ខ្នង ផងដែរ បន្ទាប់ពីពួកគេបាញ់​តបជាមួយកង​កម្លាំងសន្តិសុខ។ តែយ៉ាងណា​ក៏ដោយ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំប្រទេស​​មីយ៉ាន់ម៉ា លោកស្រី យ៉ាងហ៊ី លី (Yanghee Lee) បានរិះគន់យ៉ាងខ្លាំង​លើ​យោធា​មីយ៉ាន់ម៉ា និងជ័យលាភី​ភាពពានរង្វាន់​ណូបែល​សន្តិភាព​លោក​ស្រី អោងសាន ស៊ូជី សម្រាប់ការបរាជ័យ​ក្នុងការការពារជន​ជាតិ​ដើមភាគតិច​​មូស្លីមរ៉ូហ៊ីងយ៉ា។
គួរបញ្ជាក់ថា បើតាមអង្គការ​សហប្រជាជាតិ ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា ៨៧,០០០នាក់ បានរត់ភៀសខ្លួន​ទៅកាន់ព្រំដែនជាប់​ប្រទេស​បង់ក្លាដែស រីឯមនុស្សជិត ៤០០នាក់ ភាគច្រើនជា ជនជាតិរ៉ូហ៊ីងយ៉ា បានស្លាប់ដោយសារ​អំពើហិង្សារវាង​កម្លាំង​រដ្ឋាភិបាល និងកងជីវពលរ៉ូហ៊ីងយ៉ា ដែលផ្ទុះឡើងខ្លាំង​កាលពីថ្ងៃ​ទី២៥ ខែសីហាមក៕