ធ្លាយ​វីដេអូ​ដំបូង​បង្អស់​ពី​​ដំណើរ​ការ​ iPhone 8 ប្រើ iOS 11 - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ធ្លាយ​វីដេអូ​ដំបូង​បង្អស់​ពី​​ដំណើរ​ការ​ iPhone 8 ប្រើ iOS 11

05/09/2017

សល់​តែ​ ៧ ថ្ងៃ​ទៀត​ iPhone ឆ្នាំ​ ២០១៧ ដែល​មាន​ដល់​ទៅ​បី​ម៉ូដែល​ នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយ។ iPhone បី​ម៉ូដែល​នោះ​រួម​មាន​ iPhone 7s, 7s Plus និង iPhone 8 ដោយ​ចចាមអារ៉ាម​ចុង​ក្រោយ​បាន​បញ្ជាក់​ថា​​​ឈ្មោះ​របស់​ iPhone ទាំង​បី​នឹង​ប្ដូរ​ជា​ iPhone 8, iPhone 8 Plus និង iPhone Edition វិញ។
ដោយ​ឡែក​នៅ​ថ្ងៃ​នេះ​ផ្ទាល់​មាន​ការ​លេច​ចេញ​វីដេអូ​ខ្លី​មួយ​​ដែល​អះអាង​ថា​ជាដំណើរ​ការ​ពិតៗ​របស់​ iPhone Edition (ដែល​កន្លង​មក​ភាគ​ច្រើន​ស្គាល់​ថា​ជា​ iPhone 8)។​ iPhone ដែល​​បង្ហាញ​ក្នុង​វីដេអូ​ឃើញ​ថា​​មាន​រូបរាង​ដូច​គ្នា​ទៅ​នឹង​​រូបរាង​ដែល​លេច​ធ្លាយ​កន្លង​មក ដូច​ជា​មាន​​ស៊ុម​អេក្រង់​ស្ដើង និង ផ្នែក​ខាង​លើ​នៃ​អេក្រង់​ត្រូវ​បាន​កាត់​ចេញ​មួយ​ចម្រៀក​សម្រាប់​ដាក់ Sensor និង កាមេរ៉ា​ជា​ដើម ហើយ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 11 ទៀត​ផង។
ទោះ​យ៉ាងណា​គុណភាព​វីដេអូ​ដែល​មាន​លក្ខណៈ​ព្រាល​ធ្វើ​ឲ្យ​គេ​មិន​អាច​ទុក​ចិត្ត​បាន​ថា​វា​ជា​​រូបរាង​​ពិត​របស់​ iPhone Edition មែន​ ឬ យ៉ាងណា​នោះ​ទេ។ ដូច​នេះ​មាន​តែ​រង់ចាំ​មើល​រូបរាង​ផ្លូវ​ការ​ដែល​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី​ ១២ ខែ​កញ្ញា​នេះ៕

ប្រភព៖ redmondpie