Audi Q5 ស៊េរី ២០១៧ ទើប​ចេញលក់ប៉ុន្មាន​ខែ​មុន មក​ដល់​ខ្មែរ​បាត់​​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Audi Q5 ស៊េរី ២០១៧ ទើប​ចេញលក់ប៉ុន្មាន​ខែ​មុន មក​ដល់​ខ្មែរ​បាត់​​

05/09/2017
Audi បាន​បញ្ចេញ​រថយន្ត​ Audi Q5 ស៊េរី ២០១៧ ​និង​ប្រកាស​ដាក់​នៅទូទាំងពិភពលោក កាល​ពី​​​ប៉ុន្មាន​ខែ​មុន ពេល​នេះ​​រថយន្ត​​ស៊េរី​ថ្មី​នេះ​ ​បាន​មក​ដល់​ទីផ្សារ​​​​ប្រទេស​កម្ពុជា​ ជាមួយ​នឹង​ជម្រើស​ពីរ​ប្រភេទ​គឺ ប្រភេទ S line និង​ប្រភេទ​ S line sport។
Audi Q5
រថយន្ដ Audi Q5 2.0 TFSI quattro ពីរ​ម៉ូឌែល​ស៊េរី​ឆ្នាំ ២០១៧​ ​នេះ​​មាន​លក្ខណៈ​ពិសេស​ៗ​​ ដូច​​ខាង​ក្រោម​៖

ការ​រចនា​រូបរាង

- តួ​ខ្លួន​​​រថយន្ត​ SUV ស៊េរី​ថ្មី​នេះ​ ធ្វើឡើងអំពីដែកថែប និងដែកអាលុយមីញ៉ូម​យ៉ាង​ពិសេស មាន​ការ​បន្ថែមភាពរឹងមាំលើចំណុចបន្ទេរកម្លាំងពីប្រព័ន្ធហ្រ្វាំង និងម៉ាស៊ីន ទៅតួរថយន្តដែលធ្វើឱ្យការចាប់ហ្រ្វាំងប្រកបដោយ ឌីណាមិច និងរស់រវើក។ និង​មាន​ពណ៌​ដល់​ទៅ ១៤ ជម្រើស​​ខុសៗ​គ្នា​។

- ទ្វារ​រថយន្ត បំពាក់ដោយដែកអាលុយមីញ៉ូម** ដែលមានរាងបួនជ្រុង ហើយមានប្រវែងស្មើនឹងគែមមាត់ទ្វាររថយន្ត រឹង​មាំ​​ធ្វើ​ឲ្យ​​ផ្នែកខាងក្រៅ​រថយន្ដ កាន់​តែ​ទាក់​ទាញ​។

- រង្វង់​កង់​រឹងមាំ មាន​បំពាក់​មក​ជាមួយ​​បច្ចេកវិទ្យា Quattro លើ​កង់​ទាំង​បួន សមត្ថភាព​ខ្លាំង​អាច​បើកបរ​លើ​ដី​រដិបរដុប​ និង​ឡើង​ចំណោត​ដោយ​គ្មាន​បញ្ហា។

- ចង្កៀង​បំភ្លឺ​ខាង​មុខ​រថយន្ត ជា​ខ្សែបន្ទាត់ភ្លើងឌីណាម៉ិច អាច​បង្កើតជាផ្លាកសញ្ញា Audi យ៉ាង​ទាក់​ទាញ បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​​​ភ្លើង​ហ្វា LED ដែល​មាន​មុខងារ​បញ្ចេញ​ពន្លឺ​យ៉ាង​ពិសេស ពោល​គឺ​​ អាច​កំណត់​​ពន្លឺ​ភ្លឺ​ខ្លាំង ឬ​តិច​អាស្រ័យ​លើ​ស្ថាន​ភាព​​ផ្លូវ​​ដូច​ជា ផ្លូវ​ធម្មតា ផ្លូវ​កោង​ ផ្លូវ​មមាញឹក ឬ​ផ្លូវ​ដែល​មាន​អាកាសធាតុ​មិន​ល្អ​ជាដើម​។

- ផ្នែក​ខាង​ក្នុង​រថយន្ត ​មានកន្លែងធំទូលាយសម្រាប់ផ្ទុកមនុស្សចំនួន 5 នាក់ បំពាក់​ម៉ាស៊ីនត្រជាក់​ស្វ័យប្រវត្តិ​ ឧបករណ៍តម្រង់ដែលមានសារធាតុធ្យូងសកម្មស្រូបយកក្លិន និងច្រោះ​ចេញនូវសារធាតុភាគល្អិត​តូច​បាន​។

- ដៃចង្កូតរថយន្ត ធ្វើអំពីស្បែកប្រកបដោយមានភាពស្ដង់ដារ និង​មាន​ចង្កឹះលេខ ចំពោះរថយន្ដប្រភេទ Sport និង Design lines។

- ឯ​កៅអីខាងមុខ អាចលៃតម្រូវដោយប្រព័ន្ធអេឡិចត្រូនិក ដែលរួមបញ្ចូលទាំងផ្នែករបស់កៅអីផងដែរ។ សម្រាប់​ប្រភេទ​ស្ព័រ មានកៅអីស្ព័រនៅខាងមុខ។ ឯ​កៅអីខាងក្រោយ រចនាឡើងជាបីផ្នែក អាច​បត់​បាន​ នៅ​ពេលដល់ទី​ងងឺត វា​អាច​បញ្ចេញ​ពន្លឺ​បាន​ 30 ពណ៌ផ្សេងៗគ្នា។

- ផ្នែកខាងក្រោយរថយន្ត អាចផ្ទុកបរិមាណឥវ៉ាន់ធម្មតាពីកម្រិត 550 ទៅ 610 លីត្រ ដែលមាន​បរិមាណចំណុះលើសពីម៉ូដែលស៊េរីមុនចំនួន 10 លីត្រ។ នៅពេលដែលគម្របខាងក្រោយរថយន្តបានបិទ បរិមាណផ្ទុកនេះនឹងកើនដល់ 1,500 លីត្រ ដែល​អាច​ផ្ទុកទំនិញ ឬឥវ៉ាន់ មានភាពងាយស្រួល​ជា​ដើម​។

-ប្រព័ន្ធ​ឧបករណ៍ HiFi ទំនើប Audi Q5 បាន​បំពាក់​មក​ជាមួយ​ប្រព័ន្ធសំឡេង​ Bang & Olufsen ដែល​មាន​សំឡេង 3D ដែលល្អប្លែកដាច់ពីគេ និង​ជា​ប្រភពប្រព័ន្ធសំឡេងស្តង់ដារនៅក្នុងរថយន្ដប្រភេទ Sport និង Design lines របស់ Audi ផ្ទាល់​តែ​ម្ដង​។
កម្លាំង​ម៉ាស៊ីន

Audi Q5 2.0 TFSI ​មាន​កម្លាំង​ម៉ាស៊ីន 185 kW/252 សេះ​
Audi Q5 អាច​ប​ង្កើន​សន្ទុះពី 0 ទៅ 100 គម​ក្នុងរយៈពេលត្រឹមតែ 6.3 វិនាទី។
កម្រិតស៊ីប្រេងបញ្ចូលគ្នាគិតជា ល/100 គម៖ 6.9 (កង់ 17 អ៊ីង) 6.8 (កង់ 18 អ៊ីង)
កម្រិតកាបូនបញ្ចូលគ្នា គិតជា ក/គម៖ 154 (កង់ 17 អ៊ីង) 157 (កង់ 18 អ៊ីង)
ថាមពលកើនពី 9.5 ភាគរយ ទៅ 20 kW ដោយបញ្ចេញកម្លាំងច្រើនជាងមុន 22 សេះ
ស៊ីសាំងត្រឹមតែ 6.8 លីត្រក្នុង 100 គមតែប៉ុណ្ណោះ ដែលស្មើនឹងកាបូន 154 ក្រាមក្នុងមួយគីឡូម៉ែត្រ។(ទំហំ​កង់ 17 អ៉ីញ )
មានទម្ងន់ស្រាលជាង​ម៉ូដែល​ស៊េរីមុន 125 គ.ក(បើ​ប្រៀបធៀប​ជាមួយ​នឹង​ម៉ូដែល​ស៊េរីមុន​ Audi បាន​កាត់​បន្ថយ​ទម្ងន់​រថយន្ត 125 គីឡូក្រាម​ចេញ ឱ្យនៅសល់តែ 1,720 គីឡូក្រាម​ប៉ុណ្ណោះ​។​)