មហន្តរាយធម្មជាតិដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក៖ «មនុស្សស្លាប់អាចកើនដល់ ៦០នាក់ ខណៈ១លាននាក់កំពុងភៀសខ្លួន និងផ្ទះ០២សែនខ្នងលិចលង់» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មហន្តរាយធម្មជាតិដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក៖ «មនុស្សស្លាប់អាចកើនដល់ ៦០នាក់ ខណៈ១លាននាក់កំពុងភៀសខ្លួន និងផ្ទះ០២សែនខ្នងលិចលង់»

05/09/2017
(​ហួស្ដុន)៖ អាជ្ញាធរអាមេរិក​បានឱ្យដឹងថា មនុស្សស្លាប់អាចនឹងកើនដល់ ៦០នាក់ បានស្លាប់ នៅក្នុងគ្រោះទឹកជំនន់​ដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលបង្កឡើង​ដោយខ្យល់ព្យុះ​ហឺរីខិន​​ហាវេយ (Hurricane Harvey) ហើយគ្រោះធម្មជាតិ​អាក្រក់នេះ កើតឡើងចំពេលប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តដក​សហរដ្ឋអាមេរិក ចេញពី​កិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្ដី​ពីបម្រែបម្រួល​អាកាសធាតុ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរ​នៅក្នុងតំបន់ មនុស្សទាំង ៦០នាក់ ខាងលើ​ភាគច្រើន​បានស្លាប់ មានជាប់ពាក់ព័ន្ធ​នឹង​ខ្យល់ព្យុះ Harvey ដែលបាន​បំផ្លិចបំផ្លាញ​ផ្លូវ និងផ្ទះសម្បែងរាប់ម៉ឺនខ្នង​របស់ប្រជាជន​នៅក្នុងរដ្ឋតិចសាស់ យ៉ាងដំណំ។ តែយ៉ាងណាក៏ដោយ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ​ត្រាំ បានស្នើកញ្ចប់ថវិកា​ជំនួយជិត ៧ពាន់លានដុល្លារពីសភា ព្រមទាំង​អនុញ្ញាតឱ្យ រដ្ឋាភិបាល​សហព័ន្ធដក​យកជំនួយ ៩០ភាគរយ នៃប្រាក់ជំនួយ​សម្រាប់សម្អាត​ទីក្រុងផងដែរ។
គួរបញ្ជាក់ថា ខ្យល់ព្យុះ Hurricane Harvey ដែលបានវាយប្រហារ​មកលើរដ្ឋតិចសាស់តាំងតែពី​ថ្ងៃទី២៥ ខែសីហា បានបង្កជាព្យុះ​ដ៏អាក្រក់បំផុតនៅ​ក្នុងប្រវត្តិសាស្ត្រអាមេរិក អស់រយៈពេល ៥០ឆ្នាំមកនេះ ក៏ដូចជាបង្ខំឱ្យ​អាជ្ញាធរជម្លៀសមនុស្សជាង ១លាននាក់ ទៅកាន់កន្លែងមាន​សុវត្ថិភាព ខណៈផ្ទះជាង ២០០,០០០ខ្នង ត្រូវបានបំផ្លាញ រីឯទីក្រុង​ហួស្ដុន (Houston) រងគ្រោះ ធ្ងន់ធ្ងរជាងគេ​ដោយខ្ពស់ទឹកភ្លៀង​ឡើង​ដល់កម្ពស់ ១.៤ម៉ែត្រឯណោះ៕