បណ្តាប្រទេសលើលោក «បង្ហាញក្តីព្រួយបារម្ភខ្លាំង ចំពោះការបំផ្ទុះនុយក្លេអ៊ែរកូរ៉េខាងជើង» ខណៈ​មានការភ័យខ្លាចថា នឹងមានការតេស្តមីស៊ីលឆ្លងទ្វីបឆាប់ៗនេះ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បណ្តាប្រទេសលើលោក «បង្ហាញក្តីព្រួយបារម្ភខ្លាំង ចំពោះការបំផ្ទុះនុយក្លេអ៊ែរកូរ៉េខាងជើង» ខណៈ​មានការភ័យខ្លាចថា នឹងមានការតេស្តមីស៊ីលឆ្លងទ្វីបឆាប់ៗនេះ!

05/09/2017
(មីងក៍)៖ ក្រសួងការ​បរទេសបេឡារុសបានសម្តែងនូវក្តីព្រួយបារម្ភជាពន់ពេក ចំពោះការធ្វើតេស្តគ្រាប់បែក​នុយក្លេអ៊ែរ-អ៊ីដ្រូសែន របស់កូរ៉េខាងជើង ដែលជាការគំរាមកំហែង​មិនមែនត្រឹមតែប្រទេស​ក្នុងតំបន់​ប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូល គឺកំពុងទទួលរងនូវភាពមិនច្បាស់​លាស់ ដែលច្បាប់អន្តរជាតិ​ហាក់មិនអាចមាន​សម្ពាធក្នុងរារាំង​ទង្វើ​ដ៏គគ្លើន របស់​ប្រទេសកុម្មុយនិស្តមួយនេះ​​បាននោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។

ក្រសួងការបរទេសបេឡារុស ដែលគ្រប់គ្នាដឹងថា ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ​ជាមួយនឹងប្រទេសរុស្ស៊ីនោះ បានចេញសេចក្តីថ្លែងការណ៍​យ៉ាងដូច្នេះថា «បេឡារុសសូមសម្តែងការព្រួយបារម្ភ​យ៉ាងជ្រាលជ្រៅ ចំពោះការធ្វើតេស្ត​នុយក្លេអ៊ែរ ដែលឈានទៅដល់ការបង្កើនភាពតានតឹងខ្លាំងនៅក្នុងតំបន់​អាស៊ីឦសាន និងពិភពលោកទាំងមូល»។ បេឡារុស ក៏បានផ្តល់មតិយោបល់ផងដែរថា ស្ថិរភាពនៅក្នុងតំបន់ឧបទ្វីបកូរ៉េ​នេះ អាចកើតឡើងបានតាមផ្លូវតែមួយគត់ នោះគឺការអង្គុយចុះពិភាក្សាគ្នារកដំណោះស្រាយ។
គួរបញ្ជាក់ថា កូរ៉ខាងជើងបាន​អះអាងថា ខ្លួនបានធ្វើតេស្ដបំផ្ទុះក្បាល​គ្រាប់នុយក្លេអ៊ែរ-អ៊ីដ្រូសែន ដោយជោគជ័យ​សម្រាប់បំពាក់លើគ្រាប់មីស៊ីល​ឆ្លងទ្វីប ICBM ដែលអ្នកជំនាញខ្លះថាអាច បាញ់ដល់ដីគោក​របស់សហរដ្ឋអាមេរិក។ ការធ្វើតេស្តលើកនេះ គឺទាក់ទាញការថ្កោលទោស និងរិះគន់យ៉ាងកក្រើក​ពិភពលោក​តែម្តង ទាំងប្រទេសខ្លះដែលមិនធ្លាប់បង្ហាញ​មតិយោបល់អ្វីសោះកន្លងមក ក៏បានលេចមុខ​មកព្រមានពី​សកម្មភាព​ដ៏គគ្លើនរបស់​កូរ៉េខាងជើងលើកនេះដែរ។
បន្ថែមពីនេះកាលពីថ្ងៃចន្ទម្សិលមិញ ទីភ្នាក់ស៊ើបការណ៍សំងាត់ជាតិ (NIS) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាមានលទ្ធភាព​ខ្ពស់ណាស់ថា កូរ៉េខាងជើង​កំពុងរៀបចំ និងបាញ់សាកល្បង​មីស៊ីល ICBM ឆ្ពោះ​ទៅកាន់តំបន់​ប៉ាស៊ីហ្វិក​ខាងជើង ក្នុងពេល​ឆាប់ៗនេះ ខណៈយើងត្រូវការ​ពេលវេលាបន្ថែម ដើម្បីបញ្ជាក់ឱ្យបានច្បាស់​ថា ការធ្វើតេស្ដ​អាវុធនុយក្លេអែរ​កាលពីថ្ងៃអាទិត្យ របស់​កូរ៉េខាងជើង គឺជា​ការធ្វើតេស្ដគ្រាប់បែក​អេឡិចត្រូម៉ាញេទិច ឬក៏គ្រាប់បែក​អ៊ីដ្រូសែន»៕