ឥទ្ធិពលស្នេហ៍! ព្រះនាងម្ចាស់របស់ជប៉ុន «សុខចិត្តអស់ងារជារាជវង្ស ដើម្បីភ្ជាប់ពាក្យជាមួយរាស្ត្រសាមញ្ញ» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឥទ្ធិពលស្នេហ៍! ព្រះនាងម្ចាស់របស់ជប៉ុន «សុខចិត្តអស់ងារជារាជវង្ស ដើម្បីភ្ជាប់ពាក្យជាមួយរាស្ត្រសាមញ្ញ»

05/09/2017
(តូក្យូ)៖ ព្រះនាង ម៉ាកុ (Mako) នៃប្រទេសជប៉ុន និងគូដណ្តឹង ដែលមានឋានៈត្រឹម​ជារាស្រ្តសាមញ្ញ​ប៉ុណ្ណោះនោះ បានប្រកាសពីការ​ភ្ជាប់ពាក្យរបស់អ្នកទាំងពីរ​​នាពេលថ្មីៗនេះ ដែលប្រការនេះ​នឹងធ្វើឲ្យព្រះនាង​ម្ចាស់ បាត់បង់ឋានៈ​ជាខ្សែរាជវង្ស។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧។
ដូចទៅនឹងសមាជិក​ក្សត្រីយ៍ដទៃៗ​ទៀត នៅក្នុងខ្សែរាជវង្សជប៉ុនដែរ ព្រះនាង Mako ដែលជាចៅស្រីច្បង​របស់ព្រះចៅអធិរាជ អាគីហ៊ីតុ (Akihito) នោះ សុខ​ចិត្តលះបង់​ងារជារាជវង្ស​របស់ខ្លួន ដើម្បីរៀបអាពាហ៍ពិពាហ៍​ជាមួយជនសាមញ្ញ នៅក្រោមប្រពៃណី​ក៏ដូចជាច្បាប់ដ៏​ចម្បូងចម្រាស​មួយ ដែលមិនត្រូវអនុវត្តន៍​ទៅ​លើខ្សែរាជវង្ស​ជាបុរសឡើយ។ ក៏ប៉ុន្តែនៅក្នុង​សន្និសីទសារព័ត៌មាន ដែលធ្វើឡើង ដើម្បីប្រកាសពី​ការភ្ជាប់ពាក្យ​របស់ព្រះនាង ព្រះនាង Mako បានមានព្រះ​បន្ទូលទៅកាន់​ជនរួមជាតិ​ជប៉ុនទាំងអស់ថា ព្រះនាងមាន​ព្រះទ័យរីករាយ​ជាខ្លាំងក្រៃលែង និងពុំមាន​ការសោកស្តាយ​អ្វីទាំងអស់។
គួរបញ្ជាក់ថា គូដណ្តឹងរបស់​ព្រះនាង មានឈ្មោះថា គៃ កូមូរ៉ុ (Kei Komuro) វ័យ ២៥ឆ្នាំ ដូចនឹងព្រះនាងដែរ និងធ្វើការនៅក្នុងក្រុមហ៊ុន​ច្បាប់មួយកន្លែងនោះ បានសុំព្រះ​នាង Mako ដែលជាបុត្រីច្បង​របស់ព្រះរាជ​ទាយាទជប៉ុន ព្រះអង្គម្ចាស់ អាគីហ្ស៊ីណុ (Akishino) ជាបុត្រាទី២របស់ទ្រង់ Akihito) រៀបការតាំង​តែពីជាង ០៣ឆ្នាំ មុនមកម្ល៉េះ៕