Facebook ទម្លាយថា៖ សំណុំរឿងរបស់លោក កឹម សុខា មានប្រទាក់ក្រឡាជាមួយមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រឆាំងច្រើនទៀត, មានឈ្មោះក្នុងបញ្ជីខ្មៅតុលាការ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Facebook ទម្លាយថា៖ សំណុំរឿងរបស់លោក កឹម សុខា មានប្រទាក់ក្រឡាជាមួយមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រឆាំងច្រើនទៀត, មានឈ្មោះក្នុងបញ្ជីខ្មៅតុលាការ

05/09/2017
(ភ្នំពេញ)៖ ជុំវិញសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗបញ្ជូនទៅកាន់ពន្ធនាគារត្រពាំងថ្លុង, នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បណ្តាញទំនាក់ទំនងសង្គម Facebook មួយឈ្មោះ សីហា បានទម្លាយថា នៅក្នុងសំណុំរឿងរបស់លោក កឹម សុខា មានប្រទាក់ក្រឡាជាមួយ មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រឆាំងផ្សេងទៀត ស្ថិតនៅក្នុងបញ្ជីខ្មៅរបស់តុលាការ។
Facebook សីហា បានទម្លាយរៀបរាប់ទាំងស្រុងយ៉ាងដូច្នេះថា៖ «ភ្លាមៗក្រោយពេលអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបាននិយាយជាសាធារណៈនៅអូស្ត្រាលី ពីផែនការយុទ្ធសាស្ត្រជាសំងាត់គាំទ្រពេញទំហឹង ដោយសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន ដើម្បីទំលាក់រដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន អ្នកច្បាប់មួយរូបដែលស្និទ្ធជាមួយលោកអនុប្រធានបក្ស អេង ឆៃអ៊ាង បានខ្សឹបប្រាប់មិត្តភក្តិជិតស្និទ្ធបំផុត របស់ខ្លួនថា «ក្នុងសំណុំរឿងដ៏ធំ និងវែងអន្លាយរបស់លោក កឹម សុខា មួយនេះគឺអាចនឹងមានមនុស្សជំនិតបំផុតដែលលោក កឹម សុខា ទុកចិត្តនៅក្នុងការរៀបចំ និងអនុវត្តគម្រោងការប្រទាក់ក្រឡាជាប្រព័ន្ធនេះ ដែលមានឈ្មោះស្ថិតនៅក្នុងបញ្ជីខ្មៅតុលាការដែលត្រូវនាំខ្លួនមកសួរនាំហើយ ជៀសមិនផុតទេ»
តាមខ្ញុំដឹងអ្នកដែលជាប់ផ្ទាល់ និងយូរយារជាមួយលោក កឹម សុខា ច្រើនជាងគេបំផុត ហើយដឹងរឿងរាក់ជ្រៅ ជាពិសេសរឿងសំងាត់ៗគឺមាន លោក ប៉ុល ហម លោក យ៉ែម បុញ្ញាឬទ្ធិ, លោក អ៊ូ ចាន់ឬទ្ធិ។ល។ ហើយបើតាមខ្ញុំយល់បើផ្អែកលើប្រវត្តិទំនាក់ទំនងការងារនយោបាយ លោក ស៊ុន ឆ័យ ក៏អាចជំពាក់ក្នុងរឿងនេះដែរ ព្រោះទាំង កឹម សុខា និង ស៊ុន ឆ័យ ធ្លាប់បាននៅជាមួយគ្នាក្នុងគណបក្សលោកតា សឺន សាន។
ម្យ៉ាងវិញទៀតបើតាមការផ្សព្វផ្សាយលើប្រព័ន្ធអនឡាញ ហើយបើតុលាការគេបើកមុំធំក្នុងការស្រាវជ្រាវស៊ើបអង្កេតនោះ អ្នកដែលអាចស្ថិតក្នុងបញ្ជីខ្មៅ ដែលត្រូវជាប់ជំពាក់ក្នុងសំណុំរឿងដ៏ធំមួយនេះគឺ កូនស្រីទាំងពីររបស់លោក កឹម សុខា គឺ កឹម មនោវិទ្យា និង កឹម សាមាធីតា ព្រោះអាពីរនាក់នេះក៏មានជំពាក់ វាក់វិនជាមួយភ្នាក់ងារ CIA របស់អាមេរិកដែរ។ យោងតាមប្រភពមន្ត្រីអ្នកច្បាប់មួយរូបក្នុងសាលាដំបូងរាជធានីភ្នំពេញ ដែលសុំឱ្យលាក់ឈ្មោះក៏បានបញ្ជាក់ផងដែរថា ក្នុងសំណុំរឿងព្រហ្មទណ្ឌមួយនេះ ដោយផ្អែកលើក្រមនីតិវិធីព្រហ្មទណ្ឌ ជនសង្ស័យទាំងអស់ដែលមានការពាក់ព័ន្ធគឺមានដូចសម្លកំពឹសអញ្ចឹង»៕