Huawei ​នឹង​បញ្ចេញ​ ​Mate 10 ​​ប្រើ​ឈីប Kirin 970 ​នៅ​ថ្ងៃ​ ១៦ តុលា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Huawei ​នឹង​បញ្ចេញ​ ​Mate 10 ​​ប្រើ​ឈីប Kirin 970 ​នៅ​ថ្ងៃ​ ១៦ តុលា

05/09/2017
កាល​ពី​ខែ​មុន​​ Huawei ​បាន​បង្ហាញ​រូប​ភាព​មួយ​​ដែល​ឲ្យ​តម្រុយ​ពី​​​ការ​បង្ហាញ​ស្មាត​ហ្វូន​ថ្មី​នៅ​ថ្ងៃ​ទី​ ១៦​ តុលា​ ដោយ​មិន​បាន​បញ្ជាក់​ថា​ជា​ស្មាយហ្វូន​ម៉ូដែល​អ្វី​ឡើយ។ ដោយ​ឡែក​របាយ​ការណ៍​ដែល​ចេញ​​ថ្មី​ៗ​​នេះ​បាន​បង្ហាញ​ពី​ឈ្មោះ​​ស្មាតហ្វូន ទី​តាំង​ និង​កាល​បរិច្ឆេទ​​ប្រកាស​ផង​ដែរ។
យោង​តាម​ការ​សរ​សេរ​លើ​បណ្តាញ​ទំនាក់ទំនង​ Twitter ​ក្រុម​ហ៊ុន​ Huawei ​ថា​ ខ្លួន​នឹង​បង្ហាញ​ផលិត​ថ្មី​គឺ​ Huawei Mate 10 ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ១៦ ​តុលា​ខាង​មុខ។ ស្មាត​ហ្វូន​ Mate 10 ​នឹង​បំពាក់​បន្ទះ​ឈីប​ជំនាន់​ថ្មី និង​ថាមពល​ខ្លាំង​របស់​ Huawei ​គឺ​ Kirin 970 ដែល​ទើប​តែ​ប្រកាស​ថ្មី​ថ្មោង​ ហើយ​ថែម​ទាំង​អះអាង​ថា​នាំ​មុខ​ Samsung និង Apple ទៀត​ផង។
រូបរាង Mate 10 លេចធ្លាយកន្លងមក
ក្រុម​ហ៊ុន​បញ្ជាក់​ថា​ Mate 10 ​នឹង​មាន​អេ​ក្រង់​ធំ​ទូ​លាយ​ជា​មួយ​នឹង​ទំ​ហំ​ ៦​ អ៊ីង​ហើយ​វា​ក៏​នឹង​មាន​កា​មេ​រ៉ា​ភ្លោះ​ខាង​ក្រោយ​របស់​ក្រុម​ហ៊ុន​ដៃ​គូ​ Leica ​ផង​ដែរ​ ៕


ប្រភព៖ GSMarena