បើករថយន្តជាន់ហ្គែរច្រលំថាហ្វ្រាំងបុកក្មេងកំពុងជិះកង់បណ្តាលឲ្យស្លាប៎០១នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានសមត្ថកិច្ចចរាចរណ៍ស្រុកឃាត់ខ្លួនអ្នកបើកបរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បើករថយន្តជាន់ហ្គែរច្រលំថាហ្វ្រាំងបុកក្មេងកំពុងជិះកង់បណ្តាលឲ្យស្លាប៎០១នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានសមត្ថកិច្ចចរាចរណ៍ស្រុកឃាត់ខ្លួនអ្នកបើកបរ

04/09/2017
( ខេត្តកណ្ដាល ) . ស្រុកកៀនស្វាយ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧
(គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងរថយន្តបុកក្មេងជិះកង់បណ្តាលឲ្យស្លាប់០១នាក់ ភេទប្រុស របួស ស្រាល១នាក់ភេទស្រី) កើតហេតុនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០៨.១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីកើត
ឡើងនៅលើផ្លូវជាតិលេខ០១ក្នុងចន្លោះគីឡូម៉ែត្រលេខ១៩-២០ចំណុចផ្សារគគីរ ភូមិគគីរ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ករណីនេះ បង្កឡើងដោយរថយន្តម៉ាក TOYOTA HIGHLANDER ពណ៌ ទឹកមាស ប្រភេទទេសចរណ៍ពាក់ផ្លាកលេខភ្នំពេញ ២AC-០៦៦៧ បើកបរដោយឈ្មោះ ជួប សារ៉េត ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅ ផ្ទះ៣៧០ ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបើកបរមានទិសដៅពីភ្នំពេញ
ទៅអ្នកលឿង។

ពេលបើក មកដល់ ចំណុចកើតហេតុខាងលើ បានឈប់អែបខាងស្តាំអោយអ្នួករួមដំណើរចុះទិញសម្ភារៈ ពេលកំពុងឈប់ភ្លេចដោះលេខ ក៍លេងជើងពីហ្រ្វាំង រថយន្តជ្រុលល្បឿនទៅមុខជាន់ហ្រ្វាំងវិញតែច្រឡំទៅលើហ្គារក៍ស្ទុះទៅបុកកង់ជិះដោយឈ្មោះ ហុក ណាលីស ភេទស្រី អាយុ១៣ឆ្នាំមានីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ
ខេត្តកណ្តាល ដោយមានអ្នករួមដំណើរម្នាក់ឈ្មោះហុក ឆាយហេង ភេទប្រុសអាយុ០៩ ឆ្នាំ មានទីលំនៅភូមិទួលត្នោតជាមួយគ្នា ដែលជិះមានទិដៅស្របគ្នា ហើយចៀសរថយន្តមកខាងមុខ បណ្តាលស្លាប់អ្នករួមដំណើរឈ្មោះ ហុក ឆាយហេង និងរបួសស្រាលអ្នកជិះកង់ឈ្មោះ ហុក ណាលីស បញ្ជូនទៅព្យាលបាលនៅមន្ទីរពេទ្យអង្អែកស្រុកកៀនស្វាយ កង់ខូចស្រាល១ គ្រឿង។
ក្រោយពេលកើតហេតុ បានឃាត់ខ្លួន អ្នកបើកបររថយន្ត រថយន្តនិងកង់យកមករក្សាទុកជា ភស្តុតាងនៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ។មូលហេតុ មកពីអ្នកបើក រថយន្តធ្វេសប្រហែស ៕ អត្ថបទ: ទេព វណ្ណះ