សង្ខាមិនទៀងមែន..និស្សិតពេទ្យម្នាក់ជិះម៉ូតូត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សង្ខាមិនទៀងមែន..និស្សិតពេទ្យម្នាក់ជិះម៉ូតូត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ

04/09/2017
ខេត្តស្ទឹងត្រែង ៖ និស្សិត​ពេទ្យ​ម្នាក់​រង​គ្រោះ​អកុសល​ដោយ​រន្ទះបាញ់​ខណៈ​កំពុង​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ជាតិ​លេខ​៧ ស្ថិត​នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែកញ្ញា​ឆ្នាំ​២០១៧​។ ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​ក្នុង​មូលដ្ឋាន​នោះ​មាន​ធ្លាក់​ភ្លៀងរលឹម​តិច​ៗ ខណៈ​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ស្រាប់តែ​ស្នូ​រន្ទះបាញ់​ត្រូវ​ចំ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​មក​ពីមុខ​គោលដៅ​បញ្ច្រាសទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​បង្ក​ឲ្យ​អ្នក​ស្លាប់ និង​របួសរ​ណូ​ក​រណែល​លើ​ដងផ្លូវ​។

ក្រោយ​កើតហេតុ​ប្រជាពលរដ្ឋ​ក្បែរ​នោះ​បាន​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នាំ​ទៅ​សង្គ្រោះ​បន្ទាន់ តែ​ដោយសារ​រង់ចាំ​រថយន្ត​យឺតយ៉ាវ ជន​រង​គ្រោះជា​និស្សិត​ពេទ្យ​ត្រូវ​រន្ទះបាញ់ និង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ជាន់​ទៀត​នោះ​ដាច់ខ្យល់​ស្លាប់​នៅ​នឹង​កន្លែង​ចំណែក​ជន​រង​គ្រោះ​ពីរ​នាក់​ទៀត​ត្រូវ​ប្រជាពលរដ្ឋ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ក្រោយ​ពេល​កើតហេតុ​ភ្លាម​នោះ​មន្ត្រី​ចរាចរណ៍​ជើង​គោក​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​មក​សម្រួល​ចរាចរណ៍ និង​វាស់វែង​ធ្វើ​កំណត់ហេតុ ព្រមទាំង​ស្រាវជ្រាវ​អត្ត​ស​ញ្ញ​ណ​ជន​រង​គ្រោះ​ទាំងអស់​ផង​ដែរ​។

មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​គឺ​ផ្តើមដំបូង​ឡើយ​ជន​រង​គ្រោះ​ឈ្មោះ ភួយ ណា​រឹម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​និស្សិត​ពេទ្យ​ជំនាន់​ទី​២ មាន​ទីលំនៅ​ឃុំ​កា​ឡែ​ង ស្រុក​លំ​ផាត់ ខេត្តរតនគិរី​កំពុង​សិក្សា​នៅ​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​ខេត្តស្ទឹងត្រែង ត្រូវ​បាន​រន្ទះបាញ់​ខណៈ​កំពុង​បើកបរ​ម៉ូតូ​ក្នុង​គោលដៅ​ពី​ជើង​ទៅ​ត្បូង​បណ្តាល​ឲ្យ​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​មក​ពីមុខ​រង​របួសធ្ងន់​និង​ស្លាប់​ក្រោយ​កើតហេតុ​បន្តិច​។

ចំណែក​ជន​រង​គ្រោះ​ពីរ​នាក់​ទៀត​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​ដែរ​ម្នាក់​ឈ្មោះ ភឿន វេន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សុខ ឌឿ​ន ភេទ​ស្រី អាយុ​៤២​ឆ្នាំ អ្នក​ទាំង​ពីរ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​រស់នៅ​ភូមិ​ចង្ក្រង ឃុំ​កសាង ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ រង​របួសធ្ងន់​។ ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ទាំង​សងខាង បច្ចុប្បន្ន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​រង់ចាំ​ការ​ដោះស្រាយ​តាម​នី​និ​វិធី​៕ អត្ថបទ:ទេព វណ្ណះ