ក្តៅគគុក! ភ្លើងឆេះព្រៃកំពុងបង្កើនឥទ្ធិពលនៅរដ្ឋកាលីហ្វ័រញ៉ា បង្ខំឲ្យតំបន់មួយចំនួនត្រូវប្រកាសអាសន្ន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្តៅគគុក! ភ្លើងឆេះព្រៃកំពុងបង្កើនឥទ្ធិពលនៅរដ្ឋកាលីហ្វ័រញ៉ា បង្ខំឲ្យតំបន់មួយចំនួនត្រូវប្រកាសអាសន្ន!

04/09/2017
(កាលីហ្វ័រញ៉ា)៖ អភិបាលរដ្ឋកាលីហ្វ័រញ៉ា (California) លោក អ៊ែដម៉ុន ប្រោន (Edmund G. Brown Jr) បានប្រកាស​ដាក់តំបន់ Los Angeles County ក្នុងភាពប្រកាស​អាសន្ន ដោយសារតែភ្លើង​ឆេះព្រៃ ឡា ធូណា (La Tuna fire) កំពុងវាយប្រហារ​លើតំបន់ភ្នំ វើឌូហ្គោ (Verdugo)។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន លោក Brown បានលើកឡើងយ៉ាងដូច្នេះថា «ភ្លើងឆេះព្រៃ La Tuna fire បានចាប់ផ្ដើម​ឆាបឆេះក្នុងតំបន់ Los Angeles County តាំងតែពី​ថ្ងៃទី០១ ខែកញ្ញា មកម្ល៉េះ (ម៉ោងនៅ​សហរដ្ឋអាមេរិក) ហើយវា​បានឆាបឆេះ​យ៉ាងរហ័ស​ ព្រមទាំងបាន​បំផ្លាញព្រៃឈើរាប់​រយហិចតា​... ដូច្នេះខ្ញុំ​សម្រេចចិត្ត​ដាក់តំបន់នេះ ក្នុងភាពប្រកាស​ភាពអាសន្ន»។ បន្ថែម ពីលើនេះ លោក Brown គូសបញ្ជាក់​ផងដែរថា ភ្លើងឆេះព្រៃនេះ​កំពុងរីករាលដាល​ទៅតំបន់ក្បែរ​ផ្លូវមួយចំនួន រីឯសីតុណ្ហភាព​ឡើងខ្ពស់គួរ​ឱ្យព្រួយបារម្ភ។
ជាមួយគ្នានោះដែរ បើតាម​សារព័ត៌មាន CNN ក្រុមអ្នកពន្លត់​អគ្គិភ័យ ១,០០០នាក់ បានចូលរួម​តស៊ូប្រយុទ្ធជា​មួយភ្លើងឆេះព្រៃ La Tuna fire ដែលបានបំផ្លាញ​ព្រៃឈើលើផ្ទៃដី​ជាង ៥,៨៩៥ហិកតា ក្នុងតំបន់ Los Angeles County។ រហូតមកទល់ពេលនេះ ពុំមានសេចក្តីរាយការណ៍ អំពីមនុស្សស្លាប់ ឬក៏រងរបួស​នៅក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃខាងលើនេះឡើយ៕