iPhone 8 លក់​នៅ​អាមេរិក​នឹង​មាន​តម្លៃ​ចាប់​ពី​ ៩៩៩ ដុល្លារ ​ទំហំ​ ៦៤ GB​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

iPhone 8 លក់​នៅ​អាមេរិក​នឹង​មាន​តម្លៃ​ចាប់​ពី​ ៩៩៩ ដុល្លារ ​ទំហំ​ ៦៤ GB​

03/09/2017
តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​សហរដ្ឋអាមេរិក​ដ៏​ធំ​មួយ​ឈ្មោះ​ថា​ The New York Times បាន​​ឲ្យ​ដឹង​ថា​ iPhone 8 នឹង​មាន​តម្លៃ​លក់​ចាប់​ពី​ ៩៩៩ ដុល្លារ​ សម្រាប់​​ប្រភេទ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ GB។
ផ្អែក​តាម​របាយការណ៍​ចេញ​ផ្សាយ​ម្សិលមិញ​ក៏​បាន​លើក​ឡើង​ដែរ​ថា​ iPhone 8 នឹង​មាន​ជម្រើស​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ធំ​ជាង​ iPhone មុនៗ​ដោយ​មាន​ទំហំ​ ៦៤ GB, ២៥៦ GB និង ៥១២ GB ឯណោះ។ នេះ​អាច​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​តម្លៃ​របស់​វា​ខ្ពស់​ជាង​ iPhone មុនៗ។ មួយ​វិញ​ទៀត​ iPhone 8 ថែម​មាន​បំពាក់​អេក្រង់​​ថ្មី និង មាន​តួ​ខ្លួន​រចនា​តាម​បែប​ផែន​ថ្មី​ផង​ដែរ។
ប្រសិន​បើ​ដំណឹង​ពី​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​ជា​ដំណឹង​ពិត​មែន​អ្នក​ដែល​ចង់​បាន​ iPhone 8 មាន​ទំហំ​ធំ​ដាច់​គេ​​ត្រូវ​ចំណាយ​លុយ​ច្រើន​បន្តិច។ បើ​ទំហំ​ ៦៤ GB មាន​តម្លៃ​ ៩៩៩ ដុល្លារ​ នោះ​ទំហំ​ ៥១២ GB អាច​នឹង​តម្លៃ​ប្រហែល​ ១ ១៩៩ ដុល្លារ​ឯណោះ ហើយ​ទំហំ​ ២៥៦ GB តម្លៃ​ប្រហែល​ ១ ០៩៩ ដុល្លារ។


ប្រភព៖ redmondpie