អ្នកសារព័ត៌មានស្ថាប័នព្រះច័ន្ទកម្ពុជាត្រូវក្រុមជនពិការព្រួតវាយនិងឈើច្រត់បណ្តាលបែកច្រមុះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នកសារព័ត៌មានស្ថាប័នព្រះច័ន្ទកម្ពុជាត្រូវក្រុមជនពិការព្រួតវាយនិងឈើច្រត់បណ្តាលបែកច្រមុះ

01/09/2017
( ខេត្តបន្ទាយមានជ័យ ) .
អ្នកសារព័ត៌មានស្ថាប័នព្រះច័ន្ទកម្ពុជាត្រូវក្រុមជនពិការព្រួតវាយនិងឈើច្រត់បណ្តាលបែកច្រមុះនិងកញចឹងឃាត់ខ្លួន៤នាក់នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នៅកន្លែងត្រួតពិនិត្យទំនិញច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

អ្នកសារព័ត៌មានរងគ្រោះមាន ឈ្មោះ វេន ប្រុស ហៅច័ន្ទ ភេទប្រុស អាយុ៣២ឆ្នាំ(មុខងារអ្នកយកព័ត៌មានស្ថាប័នព្រះច័ន្ទកម្ពុជា)ស្នាក់នៅសង្កាត់.ក្រុងប៉ោយប៉ែត។

តាមសំដីជនរងគ្រោះបានប្រាប់ថា នៅពេលជនពិការព្រួតវ៉ៃគឺមានភារកិច្ចទៅយកព័ត៌មាននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខណះពេលទៅដល់ឃើញរទេះជនពិការត្រូវបានមន្ត្រីជំនាញប្រចាំច្រកទ្វារអន្តរជាតិចែកចេរឃើញស្បងព័ត៌ខ្មៅសង្ស័យសួរនាំលេងធម្មតា។មិនដឹងគាត់គំពីកាលណានាំគ្នាប្រមាណជាង១០នាក់មានឈើច្រត់គ្រប់ដៃបានព្រួតវ៉ៃមកលើគាត់ម្នាក់ឯងបណ្តាល បែកច្រមុះហូរឈាម និងចំកញ្ចឹងករវិលមុខចង់ដួលផ្កាប់មុខតែទប់ស្មារតីទាន់។

អ្នកកាសែតរងគ្រោះរូបនោះបានបញ្ជាក់ថា ក្រោយពេលជនពិការវ៉ៃនោះត្រូវបានអ្នកឃើញហេតុការជួយរំដោះខ្លួនចេញទើបមិនបណ្តាលត្រូវធ្ងន់ធ្ងរ។ហើយភ្លាមៗនោះបានដកខ្លួនចេញពីហ្វូងជនពិការបានទៅប្តឹងមន្ត្រីជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចាត់ការភ្លាមៗផងដែរដោយឃាត់ខ្លួនបានជនដៃដល់៤នាក់ជាជនពិការអូសរទេះជ្រេទំនិញចេញចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតហើយជាមុខសញ្ញាកាងសាច់មាន់ឆ្អឹងមាន់ខូចគុណភាពចូលដែលមន្ត្រីជំនាញធ្លាប់ប្រមានមកហើយ។

លោក ធិន ស៊ីនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថា ក្រោយពេលទទួលពេលទទួលពាក្យបណ្តឹងពីជនរងគ្រោះជាអ្នកសារព័ត៌មានបានចាត់កំលាំងនគរបាលទៅនាំខ្លួនជនពិការ៤នាក់លើករថយន្តយកមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីអោយកម្លាំងជំនាញសាកសួរដំណើររឿងដែលបង្ករបួសស្នាមទៅលើអ្នកសារព័ត៌មានម្នាក់បណ្តាលរបួស ៕

លោកបានបញ្ជាក់ថា៖ជំហ៊ានដំបូងគឺលោកព្យាយាមសម្របសម្រួលគ្នាទាំងពីរភាគីដើម្បីស្រុះស្រួលគ្នា បើមិនដោះស្រាយមិនទទួលបានលទ្ធផលទេនិងអនុវត្តទៅតាមផ្លូវច្បាប់ចំពោះជនដែលបង្ក៕ អត្ថបទ: ទេព វណ្ណះ