សម្ដេច​តេ​ជោ គឺជា​វរជន​នយោបាយ​តែ​ម្នាក់​គត់ ដែល​បាន​ដោះស្រាយ​បញ្ហា​ខ្មែរ ដោយ​សន្តិវិធី​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេច​តេ​ជោ គឺជា​វរជន​នយោបាយ​តែ​ម្នាក់​គត់ ដែល​បាន​ដោះស្រាយ​បញ្ហា​ខ្មែរ ដោយ​សន្តិវិធី​

02/09/2017
ភ្នំពេញ៖ នៅអំឡុងពេលដែលមានការលើកឡើង និង វិភាគទៅលើការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស អ្នកស្រាវជ្រាវមួយក្រុមបានអំពាវនាវ ដល់ស្ថាប័នអង្គការ សង្គមស៊ីវិល ក្រុមអ្នក វិភាគ និង បក្សប្រឆាំងមួយចំនួន កុំឱ្យមានការបកស្រាយ ឬ វិភាគដោយច្រឡំទៅលើកិច្ច ព្រមព្រៀងសន្តិភាពមួយនេះ។ ក្រៅពីនេះ ក្រុមអ្នកស្រាវជ្រាវដដែល ក៏បានចាត់ទុកសម្ដេច តេជោ គឺជាវរជននយោបាយតែម្នាក់គត់ ដែលបានដោះស្រាយបញ្ហាខ្មែរ ដោយសន្តិវិធីផងដែរ។

សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន គឺជាវរជននយោបាយខ្មែរតែ ម្នាក់គត់ ដែលបានដោះស្រាយបញ្ហាខ្មែរ ដោយខ្មែរខ្លួនឯង ដោយមធ្យោបាយសន្តិវិធី។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភា កម្ពុជា ចេញផ្សាយនៅថ្ងៃ ០១ កញ្ញា ឆ្នាំ២០១៧។

វិទ្យាស្ថានដដែលនេះ បញ្ជាក់បន្ថែមដោយកត់សម្គាល់ប្រកបដោយមោទនភាពថា សម្ដេច ព្រះបរមរតនកោដិព្រះមហាវីរក្សត្រ នរោត្តម សីហនុ និង សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន គឺជាស្ថាបនិកដ៏សំខាន់បំផុត នៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលតាមរយៈកិច្ចព្រមព្រៀងនេះ បាននាំឱ្យមានការបោះឆ្នោតជាប្រវត្តិសាស្ត្រមួយនាឆ្នាំ ១៩៩៣ ដែលជាការផ្ដល់ឱកាសឱ្យពលរដ្ឋខ្មែរសម្រេចជោគវាសនាជាតិដោយខ្លួនឯង។

ប្រភពដដែលបញ្ជាក់បន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសនយោបា និង សេដ្ឋកិច្ចសង្គម ព្រមទាំងមានសុខសន្តិភាពពេញលេញ, ដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមវប្បធម៌ និង បរិបទកម្ពុជា ព្រមទាំងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ជាដើម។

សូមបញ្ជាក់ផងដែរថា ការចេញសេចក្ដីថ្លែងការណ៍បែបនេះ កើតមាននៅបន្ទាប់ពីមានមជ្ឈ ដ្ឋានអង្គការ សង្គមស៊ីវិលជាតិ និង អន្តរជាតិ ក្រុមអ្នកវិភាគ និង មជ្ឈដ្ឋានបក្សប្រឆាំងមួយចំ នួនតូចបានសម្ដែងកង្វល់របស់ខ្លួនពីដំណើរការលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងបានអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយជំរុញឱ្យរាជរដ្ឋាភិបាលគោរពលទ្ធិប្រជាធិបតេយ្យ និង កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើងវិញ៕