អ្នកញៀនគ្រឿងញៀន​ជាង ១ម៉ឺននាក់​ បានទទួល​សេវាព្យាបាល និង​បន្សាបគ្រឿងញៀន​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នកញៀនគ្រឿងញៀន​ជាង ១ម៉ឺននាក់​ បានទទួល​សេវាព្យាបាល និង​បន្សាបគ្រឿងញៀន​

02/09/2017
ភ្នំពេញ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី១កន្លងមកនៅក្នុងចំនួន អ្នកញៀនគ្រឿងញៀនជាង២០០០០នាក់ មានជាង ១០០០០នាក់ គឺត្រូវបានលើកទឹកចិត្តឲ្យមកទទួលសេវា ព្យាបាល និងបន្សាបគ្រឿងញៀន ដោយឡែកនៅសល់ជាង៩០០០នាក់ទៀត គឺស្ថិតនៅក្រៅរង្វង់នៃការព្យាបាលនៅឡើយ។
ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅកិច្ចប្រជុំរបស់គណៈកម្មការស្ដារនិតិសម្បទា អ្នកញៀនគ្រឿងញៀន ដែលមានអ្នកជំនាញ ក្នុងស្ថាប័ន២៥ខេត្ត-ក្រុង នៅក្នុងប្រទេស បានចូលរួមប្រជុំនៅទីស្ដីក្រសួងសុខាភិបាលកាលពីរសៀលថ្ងៃទី០១កញ្ញាម្សិលមិញ នេះ បានវាយតម្លៃថា គឺជាជោគជ័យមួយ ។

ឯកឧត្តមបានបញ្ជាក់ថា សំរាប់កិច្ចប្រជុំនៅពេលនេះទៀត គឺដើម្បីបូកសរុបវាយតម្លៃទាំងចំណុចវិជ្ជមានក៏ដូចជាចំណុចខ្វះខាតផ្សេងៗទៀតក្នុងការអនុវត្តនាពេលកន្លងមក ដើម្បីឈានទៅដាក់ចេញនូវវិធានការឲ្យស្របទៅតាមផែនការសកម្មភាព នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ។

ឯកឧត្តមអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ទៀតថា ក្នុងយុទ្ធនាការកន្លងមកនេះថ្វីត្បិតតែបានបង្ហាញឲ្យពីលទ្ធផលគួរឲ្យកត់សំគាល់យ៉ាងណាក៏ដោយប៉ុន្តែក៏ជៀសមិនផុតពីភាពប្រឈមខ្លះៗនោះដែរ ។

សូមបញ្ជាក់ថា កន្លងមកនេះ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានថ្លែងជំរុញឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវប្រឹងប្រែងបន្ដទៀត ក្នុងការលុបបំបាត់ និងព្យាបាលអ្នកញៀនគ្រឿងញៀន ឲ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ។ ព្រោះថាសេវាព្យាបាលគ្រឿងញៀននេះគឺមានចំនួន២បែប ទី១គឺការព្យាបាលញៀនគ្រឿងញៀនទៅតាមសហគមន៍តាមរយៈយន្តការសេវាសុខាភិបាលជាស្នូល ដែលបានដាក់ពង្រាយផ្ដល់សេវាព្យាបាលនេះនៅតាមមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែក មន្ទីរពេទ្យថ្នាក់ជាតិ សរុប១៧៧កន្លែងនៅក្នុងប្រទេស ។ រីឯចំនួន៧កន្លែងរបស់រដ្ឋផងដែរនោះ គឺស្ថិតនៅតាមមណ្ឌលបណ្ដោះអាសន្ន និងនៅតាមខេត្តមួយចំនួនផ្សេងទៀត៕