លោក ហ៊ុន ម៉ាណែត៖ សន្តិភាព គឺជារឿងសំខាន់បំផុត​ដែល​ត្រូវតែបន្តរួបរួមគ្នា ថែរក្សាឲ្យបានគង់វង់​ ហើយសម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំស្នេហាជាតិ និងកំពុងការពារជាតិពិតប្រាកដ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ហ៊ុន ម៉ាណែត៖ សន្តិភាព គឺជារឿងសំខាន់បំផុត​ដែល​ត្រូវតែបន្តរួបរួមគ្នា ថែរក្សាឲ្យបានគង់វង់​ ហើយសម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំស្នេហាជាតិ និងកំពុងការពារជាតិពិតប្រាកដ

02/09/2017
(កំពត)៖ លោក ហ៊ុន ម៉ាណែត បានអះអាងថា សន្តិភាព គឺជារឿងសំខាន់បំផុត ដែលត្រូវតែបន្តរួបរួមគ្នាថែរក្សាឲ្យបានគង់វង់ ហើយប្រទេសជាតិមួយ អាចក្រឡាប់ចាក់ទៅជាសង្គ្រាមភ្លាមបាន បើសិនជាយើងភ្លេចខ្លួន និងមានការធ្វេសប្រហែស ខណៈដែល​ប្រវត្តិសាស្ត្រខ្មែរ បានបង្ហាញយ៉ាងច្បាស់​ថា ខ្មែររកសុខមិនឃើញ សង្គ្រាមមួយចំអិនកំពឹស សន្តិភាព-សង្គ្រាម សន្តិភាព-សង្គ្រាម​។
ថ្លែងក្នុងសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា វត្តអង្គប្រិយសេរីមានជ័យ ស្ថិតក្នុងភូមិកំពង់សំរោង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំស្នេហាជាតិ និងកំពុងការពារជាតិពិតប្រាកដ ដែលហ៊ាន និងបានលះបង់គ្រប់យ៉ាង ហ៊ានប្រឈមមុខគ្រប់បញ្ហាគ្រោះថ្នាក់ធំៗបំផុត ដើម្បីជាតិ និងប្រជាជន មិនដូចមេដឹកនាំបក្សនយោបាយមួយចំនួនអាត្មានិយម រុញកូនចៅក្រោមឱវាទឲ្យជាប់គុកជំនួស និងខ្លួនឯងរត់ចោលបាត់នោះទេ។
បើតាមលោក ហ៊ុន ម៉ាណែត «សន្តិភាពមានតម្លៃខ្លាំងណាស់ ប៉ុន្តែជារឿយៗមនុស្សតែងភ្លេចគិត ឬ​ធ្វេសប្រហែសក្នុងការស្វែងយល់ និង​ថែរក្សាតម្លៃរបស់វា។ សន្តិភាពប្រៀបបាននឹងខ្យល់ ដែលយកដកដង្ហើម យើងតែងភ្លេចថា ខ្យល់ដង្ហើមរបស់យើងមានសារៈសំខាន់យ៉ាងណា ដោយសារតែខ្យល់មិនទាមទារឲ្យ យល់បង់លុយថ្លៃខ្យល់ ប៉ុន្តែបើអត់ខ្យល់ ឬ​ដាច់ខ្យល់ គឺស្លាប់។ រីឯសន្តិភាពវិញ បើបាត់បង់ហើយ គឺធ្លាក់ក្នុងសេចក្តីវិនាស ព្រាត់ប្រាស់ និងស្លាប់»
លោកបញ្ជាក់ទៀតថា «សម្តេចតេជា ហ៊ុន សែន គឺជាមេដឹកនាំដែលបានប្រថុយយក នៃអាយុជីវិតខ្លួនឯង និងអាយុជីវិតរបស់វីរៈជនមួយចំនួនទៀត ទៅប្តូរនឹងអាយុជីវិតប្រជាពលរដ្ឋរាប់លាននាក់​ទូទាំងប្រទេសឲ្យបានរស់, រស់ទាំងជាតិ និងរស់ទាំងប្រជាជន។ ខុសពីមេដឹកនាំបក្សនយោបាយខ្លះ មិនហ៊ានទាំងលះបង់សញ្ជាតិបារាំងចោលឡើយ ខណៈគេតែងតែពោលថាខ្លួនគេស្រលាញ់ និងលះបង់ដើម្បីប្រជាជាតិខ្មែរ»។
ដែលទាំងនេះ លោក ហ៊ុន ម៉ាណែត អះអាងថា ក្តីស្រឡាញ់របស់ពួកគេ គឺជាការបោកបញ្ឆោទប៉ុណ្ណោះ, ជនបរទេសដែលមករស់នៅទឹកដីកម្ពុជា និងស្រលាញ់ប្រជាជនកម្ពុជា ពួកគាត់ហ៊ានលះបង់សញ្ជាតិរបស់គាត់ ដើម្បីបានរស់នៅកម្ពុជា ខុសអីខ្មែរមេដឹកនាំបក្សមួយចំនួន បែរជាមិនហ៊ានលះបង់សញ្ជាតិបារាំងផងនោះ។​
ជាមួយគ្នានោះដែរ លោក បានផ្តាំផ្ញើដល់យុវជន សិស្ស-និស្សិត​ទាំងអស់ សូមបន្តការសិក្សា ពង្រឹងសមត្ថភាពចំណេះដឹងរបស់ខ្លួន និងធ្វើជាពលរដ្ឋល្អ ដើម្បីជាទីសង្ឃឹមរបស់គ្រួសារ ជាទីពំនាក់របស់ញាតិផៅ និងដើម្បីជាទំពាំងស្នងឬស្សី ស្នងបន្តថែរក្សាការពារសន្តិភាព និងសមិទ្ធផលនានា ដែលឪពុកម្តាយយើង ដូនតាយើងបានបន្សល់ទុកឲ្យនេះ។