សម្រួលការធ្វើដំណើររបស់ពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ! ថ្ងៃនេះមន្ទីរសាធារណការខេត្តព្រះវិហារ ចុះពិនិត្យមើលផ្លូវខូចនានាទូទាំងខេត្ត ត្រៀមជួសជុលឡើងវិញជាបន្ទាន់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្រួលការធ្វើដំណើររបស់ពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ! ថ្ងៃនេះមន្ទីរសាធារណការខេត្តព្រះវិហារ ចុះពិនិត្យមើលផ្លូវខូចនានាទូទាំងខេត្ត ត្រៀមជួសជុលឡើងវិញជាបន្ទាន់

02/09/2017
(ព្រះវិហារ)៖ ស្របពេលបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ ជិតចូលមកដល់ក្នុងពេលឆាប់ៗនេះ ហើយដែលថ្ងៃនោះ ប្រជាពលរដ្ឋតែងធ្វើដំណើរ ទៅកាន់ទីវត្តអារ៉ាមនានា ដូច្នេះដោយគិតគូរពីការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យ មានភាពងាយស្រួល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ រួមជាមួយមន្ត្រីក្រោមឱវាទ បានចុះពិនិត្យមើលផ្លូវនានា ក្នុងខេត្តបើមានការខូចខាត គឺត្រូវចួសជុលភ្លាម។

លោក សំ លាងទ្រី បានថ្លែងថា ដោយអនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារនការ និងដឹកជញ្ជូន ក៏ដូចជាការបញ្ជាផ្ទាល់ពី លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ មន្ទីរសាធារការ បានខិតខំជួសជុលឡើងវិញនៅផ្លូវមួយចំនួន ដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងកន្លងមក ដើម្បីបំរើការ ធ្វើដំណើររបស់ ប្រជាពលរដ្ឋងោយមានភាពងាយស្រួល។
លោកបានបញ្ជាក់ថា «នៅថ្ងៃនេះ ការចុះពិនិត្យមើលផ្លូវ គឺយើងពិនិត្យមើលផ្លូវដែលបានជួសជុលរួច ក្រែងមានការខូចខាតវិញ ព្រោះរយៈពេលប៉ុន្មានថ្ងៃនេះ មេឃបានបន្តធ្លាក់ភ្លៀងឥតឈប់។ ដូច្នេះបើមានការខូចខាត គឺយើងត្រូវតែជួសជុលឡើងវិញ ធ្វើយ៉ាងណាពេលថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរ បានស្រួល ក្នុងការទៅវត្តអារ៉ាម និងទៅកំសាន្តនៅកន្លែងទេសចរណ៍នានា»។
លោក សំ លាងទ្រី បានបន្តទៀតថា តាមការចុះពិនិត្យជាក់ស្តែងនៅថ្ងៃនេះ គឺផ្លូវមួយចំនួនមិនទាន់ខូចខាតធ្ងន់ធ្ងរនោះទេ តែមានកន្លែងខ្លះដោយសារភ្លៀងធ្លាក់ជាប់ បានធ្វើឲ្យដក់ទឹក ដែលករណីនេះលោកនឹងចាត់មន្ត្រីចុះចាក់ដីកិនបង្ហាប់ ធ្វើយ៉ាងណានៅថ្ងៃភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋធ្វើដំណើរបានស្រួល៕

ប្រភព៖ Fresh News