ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិហ្វីលីពីន បានលើកឡើងព្រមគ្នាថា ប្រទេសមួយចំនួនគប្បីកុំយកលទ្ធិប្រជាធិបតេយ្យមកដាក់សម្ពាធលើប្រទេសដទៃ ខណៈប្រទេសគេនីមួយៗមានគោលការច្បាប់រៀងៗខ្លួននោះ។
ការលើកឡើងបែបនេះ គឺនៅក្នុងកិច្ចជំនួបទ្វេភាគីរវាងឯកឧត្ដមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោករ៉ូមុន ចូសសេ ជីលុប (Raymund Jose G Quilop) ជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន នៅថ្ងៃអង្គារនេះ នាទីស្តីការក្រសួងការពារជាតិ។
ក្នុងកិច្ចជំនួបនោះ លោក រ៉ូមុន ចូសសេ ជីលុប បានលើកឡើងថា ប្រទេសហ្វីលីពីន ក៏ដូចជាប្រទេសកម្ពុជាគឺត្រូវតែអនុវត្តន៍ច្បាប់របស់ប្រទេសខ្លួន ដើម្បីសុខសន្តិភាពនិងស្ថិរភាពប្រទេស។ លោកបន្តថា ប្រទេសខ្លះដើម្បីតែអំណាចរបស់ខ្លួនបានដាក់សម្ពាធប្រទេសដទៃ ក្រោមលេសលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាដើម។
លោកQuilop បានសង្កត់ធ្ងន់ថា គ្មានអ្នកណាដឹងច្បាស់អ្វីដែលល្អ ពីប្រទេសហ្វីលីពីនជាងប្រជាជនហ្វីលីពីននោះទេ ហើយកម្ពុជាក៏ដូចគ្នាដែរ។ លោកថាប្រទេសមហាអំណាចខ្លះមិនគួរដាក់សម្ពាធឬក៏គាបសង្កត់ ដោយយកបញ្ហាលទ្ធិប្រជាធិបតេយ្យមកនិយាយ។ លោកថា នៅលើលោកនេះពុំមានស្តង់ដារប្រជាធិបតេយ្យប្រទេសតែមួយទេ ប្រទេសគេយល់ឃើញថា ប្រជាធិបតេយ្យយ៉ាងម៉េចគឺគេធ្វើរបៀបហ្នឹងគឺគេគិតថាល្អ។ លទ្ធិប្រជាប្រជាធិបតេយ្យកម្ពុជា គឺតាមបែបកម្ពុជា លទ្ធិប្រជាធិបតេយ្យហ្វីលីពីនគឺតាមបែបហ្វីលីពីន។
ក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម នាង ផាត បានលើកឡើងផងដែរថាប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយជានិច្ច ហើយរាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចំរើនបន្ថែមទៀត។
ឯកឧត្តមបានបន្តទៀតថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ប្រទេសកម្ពុជារក្សាបាននៅស្ថិរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គមល្អ ដែលនេះគឺជាចំណុចមួយដែលរក្សាជូនដល់ប្រជាជនកម្ពុជា។ ជាមួយគ្នានោះដែរ ឯកឧត្តម នាង ផាត ក៏បានសម្តែងការស្វាគមន៍និងគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលហ្វីលីពីនជានិច្ច ជាពិសេសនយោបាយកំចាត់ពួកឧក្រិដ្ឋជនគ្រឿងញៀនជាដើម។
នៅក្នុងកិច្ចជំនួបនោះភាគីទាំងពីរក៏បានសន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ៕ប្រភព ៖ BayonTV