រដ្ឋមន្រ្តីការងារ៖ កង្វះធនធានមនុស្សមានសមត្ថភាព ជាឧបសគ្គក្នុងការទាក់ទាញវិនិយោគពីបរទេស និងការប្រជែងជាមួយប្រទេសក្នុងតំបន់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋមន្រ្តីការងារ៖ កង្វះធនធានមនុស្សមានសមត្ថភាព ជាឧបសគ្គក្នុងការទាក់ទាញវិនិយោគពីបរទេស និងការប្រជែងជាមួយប្រទេសក្នុងតំបន់

31/08/2017
(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា កង្វះធនធានមនុស្សមានសមត្ថភាព ដែលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាឧបសគ្គសម្រាប់ការទាក់ទាញវិនិយោគពីបរទេស ពិសេសប៉ះពាល់ដល់ការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ក្នុងវិស័យសេដ្ឋកិច្ច។
លោកថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ និងចុះហត្ថលេខាលើកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ ស្តីពីមុខរបរ និងការងារ សម្រាប់យុវជននៅកម្ពុជា នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។

លោកថ្លែងយ៉ាងដូច្នេះថា «កម្ពុជាក៏ប្រឈមនឹងបញ្ហាមួយចំនួន ដូចជា ការខ្វះខាតធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាឧបសគ្គសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគពីបរទេស ក៏ដូចជាការប្រកួតប្រជែងក្នុងវិស័យសេដ្ឋកិច្ចជាមួយប្រទេសក្នុងតំបន់»
លោករដ្ឋមន្រ្តីបន្តថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលបានឡើកឡើងខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដើម្បីកំណត់គោលដៅជំនាញកម្លាំងពលកម្មសម្រាប់យុវជនដែលកំពុងសិក្សា ក៏ដូចជាសិស្សដែលបានបោះបង់ការសិក្សា ហើយមិនមានលទ្ធភាពបន្តការបណ្តុះបណ្តាលវិជ្ជាជីវៈផ្លូវការ និងដើម្បីកសាងកម្លាំងពលកម្មដែលប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបទការងារ ក្រមសីលធម៌វិជ្ជាជីវៈ និងផលិតភាពការងារខ្ពស់សម្រាប់ការប្រកួតប្រជែង និងការងារពេញមួយជីវិត សំដៅចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋក្នុងសង្គម ក៏ដូចជាការកសាងខឿនសេដ្ឋកិច្ចកម្ពុជា នាពលេបច្ចុប្បន្ន និងនាពេលអនាគត តាមរយៈគុណភាព និងសមត្ថិភាពនៃកម្លាំងពលកម្ម។

លោក អ៉ិត សំហេង ដោយទទួលបានការចូលរួមចំណែកពីការកិច្ចសហប្រតិបត្តិការយ៉ាងល្អ ពីសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ពិសេសក្រុមអង្គការសហប្រជាជាតិនៅកម្ពុជា ក្រសួងការងារ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងបន្តកិច្ចសហប្រតិបត្តិការ សំដៅសម្រេចឱ្យបាននូវ៖
១៖ ការស្រាវជ្រាវប្រសិទ្ធភាពម៉ាក្រូសេដ្ឋកិច្ច នៃវិនិយោគក្នុងការអប់រំ និងអភិវឌ្ឍជំនាញត្រូវបានបង្កើតឡើង និងផ្សព្វផ្សាយ
២៖ ការពង្រឹងប្រព័ន្ធវិញ្ញាបនបត្រស្ថាប័ន TVET ដោយផ្អែកលើឧស្សាហកម្ម និងស្តង់ដារអាស៊ាន។
៣៖ ការពង្រឹងការសម្របសម្រួល និងផ្តល់ការអប់រំជាមូលដ្ឋាន និងកម្មវិធី TVET។
៤៖ កម្មវិធិជំនាញប្រកបដោយគុណភាពឆ្លើយតបទីផ្សារ សម្រាប់វិស័យអាទិភាពអាចឲ្យយុវជនរកបាន។
៥៖ ទីផ្សារពលកម្ម និងកម្មវិធីស្ម័គ្រចិត្តត្រូវបានដាក់ឲ្យប្រើជាផ្លូវការសម្រាបើយុវជន និងស្រ្តីក្មេង។
៦៖ មានភាពជាដៃគូក្នុងវិស័យឧស្សាហកម្មអាទិភាព ដើម្បីផ្តល់ឱកាសឲ្យអ្នកស្ម័គ្រចិត្ត កូនជាង និងអ្នកហាត់ការ។
៧៖ ស្រាវជ្រាវ និងផ្សព្វផ្សាយពីប្រសិទ្ធភាពម៉ាក្រូសេដ្ឋកិច្ច នៃការវិនិយោគក្នុងការអប់រំ និងកញ្ចប់បណ្តុះបណ្តាលសម្រាប់សហគ្រិនភាពនៅជនបទ។
៨៖ មេរៀនអប់រំសហគ្រិនភាពត្រូវបានពង្រីកដល់ស្ថាប័នអប់រំមធ្យមសិក្សា និងកម្មវិធី TVET។
៩៖ ការអប់រំសហគ្រិនភាព និងការបណ្តុះបណ្តាលអាជីវកម្មហ្នឹងកន្លែង ដែលយុវជននៅក្រៅសាលាអាចរកបាន។
១០៖ សេវាអភិវឌ្ឍអាជីវកម្មត្រូវបានពង្រីក។
១១៖ ក្រសួងពាក់ព័ន្ធបានទទួលការបំពាក់បំប៉នចំណេះដឹងអំពីសិទ្ធិយុវជននៅពេលធ្វើការ។
១២៖ ភាគីពាក់ព័ន្ធសំខាន់ៗ និងសាធារណជនចេះដឹងច្រើនអំពីសិទ្ធិយុវជននៅពេលធ្វើការ។
១៣៖ យុវជនគ្មានការងារ និងយុវជនងាយរងភាពគ្មានការងារធ្វើបានទទួលព័តមានច្បាស់លាស់អំពីសិទ្ធិពួកគេ និងទស្សនវិស័យការងារ។
១៤៖ កម្មវិធីអប់រំក្នុងរោងចក្រដល់យុវជនកំពុងធ្វើការ។
១៥៖ បំណិនជីវិតផ្អែកលើសហគមន៍ និងសាលា និងកម្មវិធីមិត្តអប់រំមិត្តត្រូវបានពង្រីកដោយផ្សាយសារជំរុញឲ្យមានកិច្ចការពារសិទ្ធិការងារយុវជន ដល់យុវជន និងក្មេងជំទង់ឯទៀត។