សម្តេចក្រឡាហោម ស ខេង ចេញប្រកាសផ្ដល់បណ្ណបើកបរដល់មន្រ្តីនគរបាលជាតិ ដែលបើកបរយានយន្តនគរបាលជាតិ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចក្រឡាហោម ស ខេង ចេញប្រកាសផ្ដល់បណ្ណបើកបរដល់មន្រ្តីនគរបាលជាតិ ដែលបើកបរយានយន្តនគរបាលជាតិ

31/08/2017
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានប្រកាសផ្ដល់បណ្ណបើកបរយានយន្តនគរបាលជាតិ ដល់មន្រ្តីនគរបាលជាតិ ដែលបើកបរយានយន្តរបស់រដ្ឋបម្រើជំនាញគ្រប់ប្រភេទ។

តាមប្រកាសរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា លក្ខខណ្ឌផ្សេងដែលទាក់ទងនឹងការផ្ដល់បណ្ណបើកបរយានយន្តនគរបាលជាតិ ត្រូវកំណត់ដូចខាងក្រោម៖

១៖ ចំពោះមន្រ្តីនគរបាលជាតិដែលមិនមានឯកសារបើកបរយានយន្ត ត្រូវចូលរៀនឯកទេសបើកបរយានយន្ត និងបានប្រឡងជាប់ទាំងផ្នែកទ្រឹស្តី និងការបើកបរជាក់ស្ដែង។ ចំពោះមន្រ្តីនគរបាលជាតិដែលមានបទពិសោធន៍បើកបរយានយន្ត រយៈពេលយ៉ាងតិច៣ឆ្នាំ និងកំពុងបំពេញភារកិច្ចបើកបរយានយន្តនគរបាលជាតិ ត្រូវឆ្លងកាត់ការត្រួតពិនិត្យបទពិសោធន៍វាយតម្លៃសមត្ថភាព។ លក្ខខណ្ឌ និងនីតិវិធីបង្រៀន ការប្រឡង និងកាតត្រួតពិនិត្យបទពិសោធន៍វាយតម្លៃសមត្ថភាពបើកបរយានយន្តនគរបាលជាតិ ត្រូវកំណត់ដោយសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

២៖ ត្រូវបានផ្ដល់បណ្ណបើកបរយានយន្តនគរបាលជាតិ ត្រឹមត្រូវតាមប្រភេទយានយន្ត។

៣៖ បណ្ណបើកបរយានយន្តនគរបាលជាតិប្រភេទ ៣ និងប្រភេទ ៤ ត្រូវបានផ្ដល់ឲ្យមន្រ្តីនគរបាលជាតិមានអាយុយ៉ាងតិច ២២ឆ្នាំ។

៤៖ សុពលភាពបណ្ណបើកបរយានយន្តនគរបាលជាតិ ត្រូវកំណត់ដូចខាងក្រោម៖
* រយៈពេល១០ឆ្នាំ សម្រាប់បណ្ណោះបើកបរយានយន្តនគរបាលជាតិប្រភេទ ១ និងប្រភេទ ២
* រយៈពេល៥ឆ្នាំ សម្រាប់បណ្ណបើកបរយានយន្តនគរបាលប្រភេទ ៣ និងប្រភេទ ៤។

ខាងក្រោមនេះ ជាប្រកាសរបស់ក្រសួងមហាផ្ទៃ៖