ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)

31/08/2017
( ខេត្តកណ្ដាល ) . ស្រុកស្អាង នៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១៧ វេលាម៉ោង១៣.១៥នាទី
-ចំណុចផ្ទះឈ្មោះ សាត ក្ដៀប ហៅលិក នៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្ស័យ
ឈ្មោះ សាត ក្ដៀប ហៅ លិក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។មុខរបរ លក់គ្រឿងញៀន (គេចខ្លួន)
វត្ថុតាងចាប់យករួមមាន
១ - ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំ
២ - ឧបករណ៌សំរាប់វុិចខ្ចប់ ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។សភាពរឿងហេតុនៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១៧ វេលាម៉ោង ១២.៣០នាទីក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុច
ផ្ទះឈ្មោះ សាត ក្តៀប ហៅលិក ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវបានធ្វើសកម្មភាពព័ទ្ធចាប់ជនសង្ស័យខាងលើ ពេលជាមួយគ្នានោះជនសង្ស័យបានរត់គេចខ្លួនទៅទិសខាងលិចបាត់តែម្ដង។

ដោយមានការឯកភាពពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្ដាល នៅវេលាម៉ោង១២និង៥៦នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ យើងបានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានជនសង្ស័យប្រទះឃើញម្សៅក្រាមព៌ណសថ្លាសង្ស័យថាគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួនមួយកញ្ចប់ធំស្ថិតក្នុងស៊ុំរូបថតព្រះពុទ្ធព្យួរជញ្ជាំងលើផ្ទះ និងឧបករណ៍វិចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នសមត្ថកិច្ចប៉ុស្តិ៍គរបាលរដ្ឋបាលក្រាំងយ៉ូវសហការណ៍ជាមួយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕ អត្ថបទ: ទេព វណ្ណះ