ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

31/08/2017
( ខេត្តកណ្ដាល ) . ស្រុកកៀនស្វាយ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ២១.៣០ នាទីនៅចំនុច ផ្លូវជាតិលេខ១ស្ថិតនៅភូមិសំរោងក្អែរឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ វណ្ណា ប៊ុនលី ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរប រត់ម៉ូតូឌុប( ឃាត់ខ្លួន )។វត្ថុតាងចាប់យក រួមមាន៖
-ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាគ្រឿងញៀនម៉ាទឹកកកចំនួន០២កញ្ចប់មធ្យម
-ទូសព្ឌ័ដៃចំនួន០១គ្រឿងម៉ាក HIYAពណ័ស
-ម៉ូតូចំនួន០១គ្រឿងម៉ាកឃ្លិច០៩ពណ័សមានផ្លាកលេខភ្នំពេញ១AJ៩៨០៨
-ស្បែកជើងពណ៌ខ្មៅលាយត្រួយចេកចំនួន ០១គូ។

មូលហេតុ .នៅថ្ងៃទី ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើកំលាំងនគរប៉ុស្តិ៍សំរោងធំបានចេញ ល្បាតក្នុងភូមិសាស្រ្ត បានជួប ឈ្មោះវណ្ណា ប៊ុនលី ភេទប្រុស មានការសង្ស័យក៏បានធ្វើការឆែកឆេរឃើញគ្រឿងញៀនចំនួន០២កញ្ចប់មធ្យម នៅក្នុងស្បែកជើងប៉ាត់តាពណ័ខ្មៅលាយត្រួយចេក ភ្លាមនោះកំលាំងសមត្ថកិច្ចនគនរបាលប៉ុស្តិ៍សំរោងធំបានធ្វើការឃាត់ខ្លួនឈ្មោះ វណ្ណា ប៊ុនលី​ ភេទប្រុស យកមកសាកសួរនៅប៉ុស្តិ៍នគរបាលសំរោងធំ ក្រោយពីសារភាពរួច កំលាំងនគរបាលប៉ុស្តិចាត់ការ៍សំរោងធំ ក៏បញ្ជូនឈ្មោះ វណ្នា ប៊ុនលី​ ភេទប្រុស រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនិតីវិធី។ អត្ថបទ: ទេព វណ្ណះ