កន្ទុយដំរី ជារុក្ខជាតិឱសថ ព្យាបាល ឃាត់ឈាម ក្អកធ្លាក់ឈាម ក្អួតឈាម បត់ជើងឈាម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កន្ទុយដំរី ជារុក្ខជាតិឱសថ ព្យាបាល ឃាត់ឈាម ក្អកធ្លាក់ឈាម ក្អួតឈាម បត់ជើងឈាម

14/07/2017
លក្ខណៈរុក្ខជាតិៈ ប្រភេទដើមឈើមធ្យម កំពស់រហូតដល់ ៨ម ។
ស្លឹកៈ ស្លឹករួមេជាផ្ទាំងសំប៉ែត កូនស្លឹករាងស្រកា ដុះឆ្លាស់ទងគ្នា ។
ផ្កាៈ មានក្លិនក្រអូប ពណ៌លឿង និងស្វាយ រាងមូលដូចបាល់ ចេញ នៅចុងមែក ។
ផ្លែៈ មូលរាងពងក្រពើ ពេលទុំពណ៌កាហ្វេ ។
កន្លែងដាំដុះ ដាំលំអសួន,ដុះខ្លួនឯងតាមព្រៃភ្នំ ។
ផ្នែកប្រើប្រាស់ៈ គ្រាប់​ និង ស្លឹក ។
រសជាតិៈ ស្លឹកៈ ល្វីង ចត់ត្រជាក់, គ្រាប់ៈ ផ្អែម ហឺរ ។

ការព្យាបាលៈ ស្លឹកៈ ឃាត់ឈាម ត្រជាក់ឈាម ក្អកធ្លាក់ឈាម ក្អួតឈាម បត់ជើងឈាម ទប់ឈាមរដូវធ្លាក់ច្រើន ។

គ្រាប់ៈ សំរាន្តមិនលក់ រដូវធ្លាក់ច្រើន បែកញើសស្អិត ខ្សោយសរសៃប្រសាទ(ឆាប់ភ្លេច)ទល់លាមក ។
របៀប និងកំរិតប្រើៈ ស្លឹកៈ ពី៦-១២ ក្រាម, គ្រាប់ៈ ពី៤-១២ ក្រាម, ក្អកៈ យកប្ញសក្រូចឆ្មា, ប្ញសមន, ស្លឹកកន្ទុយដំរី ដាំផឹក ៕ ដកស្រង់ពីសៀវភៅ​ រុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល​ឧបត្ថមដោយJICA។