ចង់បានសក់ក្រាស់ និងដុះលឿនគួរតែសាក ល្បងរូបមន្តធម្មជាតិសំងាត់ពីឥណ្ឌាទាំងនេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចង់បានសក់ក្រាស់ និងដុះលឿនគួរតែសាក ល្បងរូបមន្តធម្មជាតិសំងាត់ពីឥណ្ឌាទាំងនេះ

14/07/2017
ស្រីៗជនជាតិឥណ្ឌាពិតជាមានសក់ក្រាស់ និងវែងល្អណាស់ យើងជឿថាអ្នកក៏ចាប់អារម្មណ៏ឃើញថាអីញ្ចឹងដែរ។ ចុះអ្នកវិញ ចង់អោយសក់ឆាប់វែង និងដុះបានក្រាស់អីញ្ចឹងដែរទេ? យើងមានរូបមន្តធម្មជាតិសំងាត់ពីឥណ្ឌាមួយចំនួនដែលចង់ចែករំលែក ដូច្នេះអ្នកដែលចង់បានសក់ក្រាស់ និងឆាប់វែងអាចសាកល្បងរូបមន្តទាំងនេះបាន។
១ អប់សក់ជាមួយប្រទាលកន្ទុយក្រពើ ឬអាឡូវ៉េរ៉ា
– កាត់ប្រទាលកន្ទុយក្រពើពីរ ឬបីសន្លឹក
– ចិតសំបកអោយស្អាត រួចច្របាច់ ឬយកស្លាបព្រាកិនរហូតដល់ម៉ដ្ឋច្រោះយកទឹក
– យកទឹករបស់វាទៅម៉ាស្ស៉ានៅគល់សក់ដើម្បីអោយជ្រាបចូលក្នុងឬសសក់
– ទុកចោលហោចណាស់ក៏ពីរម៉ោងដែរ ឬបើអ្នកខ្ជិលលាងសក់អាចទុកមួយយប់ទល់ភ្លឺស៊ឹមលាងក៏បានដោយមិនដាច់បាក់សាប៊ូ។
២ លាងសក់ជាមួយនឹងទឹកខ្មេះប៉ោម
– កក់សក់របស់អ្នកអោយស្អាត
– ជំនួសដោយការប្រើក្រែមបន្ទន់សក់ អ្នកត្រូវប្រើទឹកខ្មេះប៉ោមវិញ
– មិនបាច់លាងចេញទេព្រោះទឹកខ្មេះប៉ោមគ្មានក្លិនផ្សារដូចទឹកខ្មេះធម្មតាឡើយ។
៣ បន្ថែមប្រ៉ូតេអ៊ីនដល់ស្បែកក្បាលដោយពងទាស
– យកពងទាពីរគ្រាប់
– គោះយកតែផ្នែកស និងវ៉ៃអោយបែក ហើយយកទៅម៉ាស្ស៉ាស្បែកក្បាល
– ដើម្បីអោយកាន់តែមានប្រសិទ្ធភាពអ្នកអាចរុំសក់ជាមួយនឹងមួកផ្លាស្ទិកប្រហែលជា២០នាទី បន្ទាប់មកលាងចេញជាមួយទឹកធម្មតា៕
ប្រភព៖ khmerscoop.com