កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ក្រុមការងារយុវជនគណបក្សខេត្ត ក្រុមការងារយុវជន គ២៧៨ មកពីក្រុង ស្រុក ឯកឧត្តម លោកំទាវ លោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរ អង្គភាព គណបក្សកម្មាធិការគណបក្ស ក្រុង ស្រុក ឃុំ សង្កាត់ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។
ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន គណៈកម្មាធិការកណ្ដាល បានធ្វើការសំណេះសំណាលសួរសុខទុក្ខ និងណែនាំដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាសមាជិកបក្សទាំងអស់ខិតខំពង្រឹងសមត្ថភាពរបស់បក្សឲ្យកាន់តែមានប្រសិទ្ធភាពជាងនេះទៅទៀត ហើយបានធ្វើការណែនាំជាពិសេសគឺក្នុងអំឡុងកូវីដ-១៩នេះ ធ្វើការណែនាំដល់បងប្អូមប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលនូវជម្ងឺកូវិដ-១៩នេះផងដែរ ៕