នៅសុខៗដើរមកយកដបសាំងគេដាក់លក់ចាក់ស្រោចដុតខ្លួនរងរបួសធ្ងន់នៅស្រុកកំរៀង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នៅសុខៗដើរមកយកដបសាំងគេដាក់លក់ចាក់ស្រោចដុតខ្លួនរងរបួសធ្ងន់នៅស្រុកកំរៀង

12/10/2019
(ខេត្តបាត់ដំបង)៖ ករណីធ្វើអត្តឃាតចាក់សាំងដុតខ្លួនបណ្តាលអោយមនុស្ស០២នាក់រងរបួសឆ្ងន់នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១:៥០នាទី ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ ធ្វើដំណើរថ្មើរជើងមកទិញដែកកេះពីអ្នកលក់ឥវ៉ាន់ចាប់ហួយ ឈ្មោះ ផន ផាន ភេទប្រុស អាយុ៣៣ឆ្នាំ នៅចំណុចខាងលើ រួចហើយទាញយកដបសាំងរបស់ឈ្មោះ ផន ផាន ០១ដប ដែលដាក់លក់មុខតូប យកទៅចាក់ដុតខ្លួនឯងនៅលើថ្នល់ជាតិ បណ្តាលអោយរងរបួសធ្ងន់។
ចំណែក ឈ្មោះ ផន ផាន បានទៅជួយសង្គ្រោះពន្លត់ភ្លើង បណ្តាលអោយភ្លើងឆេះដៃទាំងពីរ រងរបួសស្រាល។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពត្រាង។ 

កែសម្រួលអត្ថបទ៖ លុយ សព្វសិទ្ធ