តាមគេហទំព័រ iPhoneMod បានចុះផ្សាយពីតម្លៃលក់ iPhone ទាំងបីម៉ូឌែលនៅទីផ្សារថៃដូចខាងក្រោម៖
- iPhone 11 ថ្លៃចាប់ពី ២៤ ៩០០ បាតឬខ្ទង់ ៨១៣ ដុល្លារ
- iPhone 11 Pro ថ្លៃចាប់ពី ៣៥ ៩០០ បាតឬខ្ទង់ ១ ១៧២ ដុល្លារ
- iPhone 11 Pro Max ថ្លៃចាប់ពី ៣៩ ៩០០ បាតឬខ្ទង់ ១ ៣០៣ ដុល្លារ
បញ្ជាក់ថាតម្លៃនេះធៀបនឹងតម្លៃផ្លូវការនៅទីផ្សារអាមេរិកខុសគ្នាចន្លោះជាង ១០០ ទៅ ១៥០ ដុល្លារ។ ប៉ុន្តែអាចថាជាតម្លៃល្អព្រោះនៅទីផ្សារថៃដដែល ពេលចេញផ្សាយ iPhone សេរ៊ីឆ្នាំ ២០១៨ សេរ៊ីខ្ពស់ផុតលេខ iPhone XS Max កាលនោះថ្លៃដល់ទៅ ៤៣ ៩០០ បាតឬជាង ១ ៤៣៥ ដុល្លារឯណោះ៕
ប្រភព៖ iphonemod