(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីអំពីការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារ លើកទី៥ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ក្រោយប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេស CLMTV» នៅថ្ងៃទី១៦-១៧ ខែកញ្ញាខាងមុខនេះ នាខេត្តសៀមរាប-អង្គរ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន VOB News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសន្និសីទ ថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។
ប្រភព៖ Fresh News