iPhone 11 ចេញ​ជា​ផ្លូវ​ការ តម្លៃថោកជាងការរំពឹងទុក​!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

iPhone 11 ចេញ​ជា​ផ្លូវ​ការ តម្លៃថោកជាងការរំពឹងទុក​!!

11/09/2019
Apple បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ iPhone ស៊េរី​ថ្មី​ចំនួន ៣ ម៉ូដែល​ ដែល​ក្នុង​នោះ iPhone 11 គឺ​ជា​អ្នក​ស្នង​តំណែង iPhone Xr ដោយ​វា​​ធ្លាប់​ត្រូវ​បាន​គេ​រំពឹង​ថា​មាន​តម្លៃ​ចាប់​ពី ៧៤៩ ដុល្លារ។ ប៉ុន្តែ​តម្លៃ​មែន​ទែន​គឺ​ធូរ​ជាង ៥០ ដុល្លារ។

ពាណិជ្ជកម្ម

​លក្ខណៈ​សម្បត្តិ​ខ្លះៗ​របស់​​ iPhone 11៖
  • iPhone 11 ប្រើ​អេក្រង់ LCD ទំហំ ៦,១ អ៊ីញ
  • ប្រើ​ប្រាស់​បន្ទះ​ឈីប A13 Bionic ដំណើរ​ការ​លឿន​ជាង​មុន និងសន្សំសំចៃថាមពលច្រើនជាងមុន​
  • កាមេរ៉ា​ក្រោយ​ iPhone 11 មាន​ចំនួន​ពីរ​ កម្រិត ១២ MP ប្រភេទ Wide និង​ ១២ MP ប្រភេទ Ultra-Wide ថត​រូប​ទំហំ ១២០ ដឺក្រេ, មាន​មុខងារ​ Night Mode ជំនួយ​ដល់​ការ​ថត​រូប​ទី​ងងឹត និង​ថត​វីដេអូ​កម្រិត 4K

  • កាមេរ៉ា​មុខ​កម្រិត ១២ MP អាច​ថត​វីដេអូ 4K និង​ថត​វីដេអូ Slo-Mo បាន​ជា​លើក​ដំបូង
  • ថាមពល​ថ្ម​​កាន់​បាន​យូរ​ជាង iPhone Xr ចំនួន ១ ម៉ោង
  • អាច​ធន់​នឹង​ទឹក​កម្រិត IP68 ធៀប​នឹង iPhone Xr មាន​កម្រិត IP67
  • មាន​តម្លៃ​ ៦៩៩ ដុល្លារ (៦៤GB), ៧៤៩ ដុល្លារ (១២៨GB) និង ៨៤៩ ដុល្លារ (២៥៦GB)
  • មានជម្រើសពណ៌ស្វាយ បៃតង ស លឿង ខ្មៅ និងក្រហម
ចេញ​លក់​ថ្ងៃ​ទី ២០ ខែ​កញ្ញា ២០១៩ ខាងមុខនេះ!!



ប្រភព៖ The Verge