សម្តេចតេជោ ហ៊ុន សែន៖ អំណោយផលនៃសន្តិភាពពេញលេញ កំពុងហុចផ្លែផ្កាពិតប្រាកដ ដល់ពលរដ្ឋនៅគ្រប់ទីកន្លែង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន៖ អំណោយផលនៃសន្តិភាពពេញលេញ កំពុងហុចផ្លែផ្កាពិតប្រាកដ ដល់ពលរដ្ឋនៅគ្រប់ទីកន្លែង

05/05/2019
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ដោយសារតែកត្តាសន្តិភាព បានធ្វើឱ្យប្រជាជនកម្ពុជា កាន់តែមាន់ជម្រើសច្រើន ហើយអំណោយផលនៃសន្តិភាពពេញលេញកំពុងហុចផ្លែផ្កាពិតប្រាកដដល់ពលរដ្ឋនៅគ្រប់ទីកន្លែង។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook នាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា៖ «យើងមានជម្រើសច្រើនសម្រាប់ចុងសប្តាហ៍ លេងកីឡា ឬដំណើរកំសាន្តជិតឆ្ងាយមើលពីការរីកចម្រើនរបស់ប្រទេសជាតិ។ អំណោយផលនៃសន្តិភាពពេញលេញកំពុងហុចផ្លែផ្កាពិតប្រាកដដល់ពលរដ្ឋនៅគ្រប់ទីកន្លែង»
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ក៏បានជូនពរបងប្អូនជនរួមជាតិសុខសប្បាយក្នុងការធ្វើដំណើរ និងបានរីករាយចុងសប្តាហ៍គ្រប់ៗគ្នា៕


ប្រភព៖ Samdech Hun Sen, Cambodian Prime Minister | Fresh News