អគ្គនាយកសមាគម និងវិទ្យុសំលេងជនពិការភ្នែក និងជាសមាជិកក្រុមលេខា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
សូមគោរពជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន
លិខិតជូនពរ
បាត់ដំបង៖ដោយបានការរស់នៅក្នុងប្រទេសប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព វឌ្ឍនភាព ដែលស្ថិតនៅក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ថ្នាក់ដឹកនាំនានានៃគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នោះពិតជាធ្វើអោយប្រជាជនខ្មែរទាំងអស់ មានមោទនភាព និងមានសេចក្តីសុខដុមរមនា គ្រប់ក្រុមគ្រួសារ។
ខ្ញុំបាទ យើងខ្ញុំ ជាអគ្គនាយក អគ្គនាយករង និងសមាជិកសមាជិកា នៃសមាគម និងវិទ្យុសំលេងជនពិការភ្នែកសូមលើកដៃប្រណម្យ ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និងក្រៃលែងជាទីបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រាបុត្រី និងចៅៗសំណព្វ ដែលមានទឹកចិត្តមហាសប្បុរសធម៌ បានជួយឧបត្ថម្ភ ទំនុកបម្រុង គ្រប់បែបយ៉ាង ដល់សមាគម និងវិទ្យុសំលេងជនពិការភ្នែក។ខ្ញុំបាទ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឱ្យមានសុខភាពបរិបូរណ៍ មានជ័យជំនះគ្រប់ភារកិច្ច មានអាយុ យ៉ឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍ និងភាពល្បីល្បាញ ជាពិសេស យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ គ.ស២០១៩នេះ មេត្តាតាមបីបាច់ថែរក្សាការពារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនព្រមទាំងបុត្រាបុត្រី និងចៅៗសំណព្វ ឱ្យឈ្នះអស់មារសត្រូវទាំងពួង និងសូមឱ្យជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺៈអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចមហាអគ្គសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ យើងខ្ញុំទាំងអស់គ្នា។