២​នាក់​បងប្អូន​ប្រុស​ស្រី​ទៅ​លស់​ទូរស័ព្ទ ស្រាប់តែ​ចុង​ក្រោយ​រក​សមត្ថកិច្ច​ជួយ !! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

២​នាក់​បងប្អូន​ប្រុស​ស្រី​ទៅ​លស់​ទូរស័ព្ទ ស្រាប់តែ​ចុង​ក្រោយ​រក​សមត្ថកិច្ច​ជួយ !!

03/04/2019
រាជធានី​ភ្នំពេញ៖ យុវជន​វ័យក្មេង​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់​ទៀត​ត្រូវជា​បងប្អូន​នឹង​គ្នា​ដែល​គោលបំណង​ទៅ​លួស​ទូរស័ព្ទ​ដៃ ស្រាប់តែ​មាន​ជន​បង្ក​៤​នាក់ សង្ស័យ​ក្រពុលមុខ​ចាញ់​ហ្គេ​ម​បាញ់​ត្រី​ច្រើន​ពេក​បាន​នាំ​គ្នា​ព្រួត​វាយ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ខាងលើ បណ្តាល​អោយ​រង​របួសស្រាល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១៣៦ នៅ​ចំណតរថយន្ត​ផ្សារ​សូ​រិ​យា ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ។
សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ម្នាក់ និង​ស្ត្រី​វ័យក្មេង​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ដូច​គ្នា​បាន​យក​ទៅ​ទូរស័ព្ទ​ដៃ​យក​ទៅ​ដាក់បញ្ចាំ អ្នក​ដែល​ស្គាល់គ្នា ក្នុង​តម្លៃ​៥០​ដុល្លារ រួច​ហើយ​ក៏​យក​សំបុត្រ​ដែល​ដាក់បញ្ចាំ​នេះ បម្រុង​យក​ទៅ​ទុក ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​សុំ​យក​សំបុត្រ​នោះ​បន្ត​ក្នុង​តម្លៃ​២០​ដុល្លារ ហើយ​គាត់​និយាយ​ថា​បើសិនជា​មាន​លុយ​ពេល​ណា​មក​យក​វិញ គាត់​នឹង​លួស​អោយ​វិញ​លុះ​ពេល​ដែល​ជន​រង​គ្រោះ​មាន​លុយ​ហើយ ចង់ទៅ​លួស​យក​ទូរស័ព្ទ​ដៃ​បែរជា​អ្នក​ដែល​ទទួល​បញ្ចាំ​នោះ​មិន​ព្រម​លួស​អោយ ហើយ​ចោទ​ថា ជន​រង​គ្រោះ​គាត់​មក​អុកឡុក​កន្លែង​គាត់​ទៅ​វិញ ភ្លាម​ៗ​នោះ​មាន​ជន​បង្ក​៤​នាក់ សង្ស័យ​ចេញ​មក​ពី​កន្លែង​ហ្គេ​ម​បាញ់​ត្រី​បាន​មក​វាយ​ជន​រង​គ្រោះ​បណ្តាលរ​ងរ​បួស​ស្ត្រី​ម្នាក់ និង​បុរស​ដែល​ត្រូវជា​បងប្រុស​របួស​ហើម​មុខ​ហើម​មាត់ ហើយ​ជន​បង្ក​រត់គេច​ខ្លួន​អស់ ។
បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ស្រះ​ចក ប៉ុន្តែ​ដោយសារ​តែ​ករណី​នេះ​មិនមែន​ចំ​ទឹកដី​គាត់​ក៏​ប្រាប់​អោយទៅ​ប៉ុស្តិ៍​ផ្សារ​ថ្មី​១ ហើយ​ខាង​ផ្សារ​ថ្មី​១​ដេញ​អោយទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ផ្សារ​ថ្មី​២ ប៉ុន្តែ​ខាង​ប៉ុស្តិ៍​ផ្សារ​ថ្មី​២ គាត់​សួរនាំ​ដឹង​រឿង​ក៏​ដេញ​អោយ​ត្រឡប់​ទៅ​ផ្ទះ​សិន​ចាំ​មក​ដាក់​ពាក្យបណ្តឹង​ពេល​ក្រោយ​ទៀត​។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ខឹង​សមត្ថកិច្ច​មិន​ទទួល​ពាក្យបណ្តឹង​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាត់​ទៅ​។