លោក ដូណាល់ ត្រាំ ប្រកាសទទួលស្គាល់ដែនដីស៊ីរី Golan Heights ជារបស់អ៊ីស្រាអែល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ ប្រកាសទទួលស្គាល់ដែនដីស៊ីរី Golan Heights ជារបស់អ៊ីស្រាអែល

26/03/2019
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការថាតំបន់ Golan Heights គឺជា កម្មសិទ្ធិរបស់អ៊ីស្រាអែល ដែលនេះគឺជាកាដូដ៏ធំមួយជូននាយករដ្ឋមន្ត្រី លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ មុនការ បោះឆ្នោតសកលក្នុងប្រទេសអ៊ីស្រាអែលចូលមកដល់នៅខែមេសាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩។
ការប្រកាសខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាទទួលស្គាល់តំបន់ Golan Heights ជារបស់អ៊ីស្រាអែល នាឱកាសដែលលោក ណឺតាន់យ៉ាហ៊ូ បំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ ជាមួយនោះដែរ លោក ណឺតាន់យ៉ាហ៊ូ បានកោតសរសើរយ៉ាងខ្លាំងដល់ប្រធានាធិបតីអាមេរិករូបនេះ ដោយគូសបញ្ជាក់ដូច្នេះថា៖ «ការសម្រេចចិត្តរបស់អ្នក (លោកត្រាំ) ទទួលស្គាល់តំបន់ Golan Heights គឺជាទឹកដីរបស់អ៊ីស្រាអែល គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ...ហើយវាក៏មានន័យដែរថាប្រជាជនអ៊ីស្រាអែលអាចយកទឹកដីរបស់ខ្លួនមកវិញនារយៈពេលរាប់ពាន់ឆ្នាំមកនេះ»។
គួរបញ្ជាក់ថា៖ Golan Heights គឺជាទឹកដីធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស៊ីរី តែត្រូវបានអ៊ីស្រាអែលដណ្ដើម យកនៅអំឡុងសង្រ្គាម៦ថ្ងៃជាមួយពួកអារ៉ាប់កាលពីឆ្នាំ១៩៦៧។ ប៉ុន្តែ នេះគឺជាលើកទី២ដែលលោក ដូណាល់ ត្រាំ ធ្វើការសម្រេចចិត្តទាំងសហគមន៍អន្តរជាតិមិនដែលបានទទួលស្គាល់ថាតំបន់នេះជាកម្មសិទ្ធិរបស់អ៊ីស្រាអែលនោះទេ បន្ទាប់ពីលោកធ្លាប់បង្កភាពចម្រូងចម្រាស់តាមរយៈការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារបស់អ៊ីស្រាអែល៕