ម្ចាស់​ក្លឹប Angkor Tiger ​សុំទោស​ពលរដ្ឋ​ខ្មែរ ចំពោះ​រឿង​ឃាតកម្ម​នៅ​សៀមរាប - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ម្ចាស់​ក្លឹប Angkor Tiger ​សុំទោស​ពលរដ្ឋ​ខ្មែរ ចំពោះ​រឿង​ឃាតកម្ម​នៅ​សៀមរាប

19/03/2019
កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​មាន​រឿង​ហេតុ​ក៏​គួរ​ឱ្យ​រន្ធត់​មួយ ​ដែល​មាន​ជន​ជាតិ​ជប៉ុន​ពីរ​នាក់ ​បាន​ប្លន់​សម្លាប់​អ្នក​រត់​តាក់ស៊ី​ខ្មែរ ​នៅ​ឯ​ខេត្ត​សៀមរាប​​។


ហេតុការណ៍​ដែល​គួរ​ឱ្យ​សោក​សង្រែក​នេះ ​បាន​ធ្វើ​ឱ្យ​លោក Akihiro Kato ​ដែល​ជា​ជន​ជាតិ​ជប៉ុន​ដូចគ្នា ​និង​ជា​ម្ចាស់​ក្លឹប​បាល់ទាត់ Angkor Tiger ​មាន​ទីតាំង​នៅ​ខេត្ត​សៀមរាប​ផង​នោះ ​បាន​ចេញ​មុខ​មក​មក​សុំទោស​ពលរដ្ឋ​ខ្មែរ។ ទន្ទឹម​នឹង​ការ​សុំទោស​ដែល​ខ្លួន​ជា​ជន​ជាតិ​ជប៉ុន​ដែរ​នោះ លោក​ក៏​បាន​ផ្ដល់​ថវិកា​បន្តិចបន្តួច​ចំនួន​១​ពាន់​ដុល្លារ ​ដល់​ក្រុម​គ្រួសារ​ដែល​បាន​ស្លាប់ បន្សល់​ប្រពន្ធ​និង​កូន​៤​នាក់​នោះ។

​លោក Akihiro Kato ​ជា​ជន​ជាតិ​ជប៉ុន​ដំបូង​គេ​និង​ជា​ម្ចាស់​ក្លឹប​បាល់​ទាត់​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ​២០១៥ ពោល​គឺ​លោក​បាន​សម្រេច​យក​ក្លឹប​ត្រាយ​អាស៊ី​ភ្នំពេញ ​និង​ប្ដូរ​ទៅ​ជា Cambodian Tiger FC ​។ វត្តមាន​របស់​ជន​ជាតិ​ជប៉ុន​នេះ បាន​ធ្វើ​ឱ្យ​អ្នក​នៅ​សៀមរាប​មាន​មោទនភាព​ជា​ខ្លាំង ​ក្រោយ​ពី​លោក​បាន​ស្នើ​សុំ​យក​កីឡដ្ឋាន​ខេត្ត​នេះ​ធ្វើ​ជា​ទឹក​ដី​របស់​ខ្លួន​លេង​នៅ​លីគ​កំពូល។ ហើយ​ការ​ប្រកួត​ម្ដង​ៗ​ក៏​មាន​អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​យ៉ាង​ច្រើន​កុះករ​ផង​ដែរ៕