ទីបំផុតលោក គីម ជុងអ៊ុន បញ្ចប់​ទស្សន​កិច្ចជាប្រវត្តិសាស្ត្រ​នៅ​វៀតណាម និង​ឡើងរថភ្លើង​​ឆ្ពោះទៅ​​កូរ៉េខាងជើង​វិញ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុតលោក គីម ជុងអ៊ុន បញ្ចប់​ទស្សន​កិច្ចជាប្រវត្តិសាស្ត្រ​នៅ​វៀតណាម និង​ឡើងរថភ្លើង​​ឆ្ពោះទៅ​​កូរ៉េខាងជើង​វិញ!

02/03/2019
(វៀតណាម,ហាណូយ)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឡើងជិះលើរថភ្លើង​ត្រឡប់ទៅកាន់ប្រទេស​កូរ៉េខាងជើងវិញ​ហើយ នៅរសៀលថ្ងៃសៅរ៍នេះ​បន្ទាប់ពី​បញ្ចប់ដំណើរ​ទស្សន​កិច្ចរយៈពេល ០៤ថ្ងៃក្នុងប្រទេស​វៀតណាម និងកិច្ចប្រជុំកំពូល​លើកទីពីរជាមួយប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ ដោយគ្មាន​កិច្ចព្រមព្រៀង​អ្វីទាំងអស់នោះ។ នេះបើ​តាមការ​ចេញផ្សាយ​​ដោយសារព័ត៌មាន VN Express នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៩។
មុនធ្វើដំណើរចាកចេញ​លោក គីម ជុងអ៊ុន​ ត្រូវបានទទួល​ស្វាគមន៍យ៉ាកក់ក្ដៅពីប្រជាជន​នៅក្នុងតំបន់ និងក្រុមមន្ត្រី​វៀតណាម នៅឯស្ថានីយ​រថភ្លើងនៃ​ទីក្រុង Dong Dang ហើយលោក​ក៏ត្រូវបានគេរំពឹងដែរថា នឹងចំណាយពេល​ច្រើនជាង ៤០ម៉ោង ក្នុងចំងាយ ផ្លូវជា ៤,៥០០គីឡូម៉ែត្រឆ្ពោះ​ទៅកាន់​ទីក្រុងព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើងវិញ។
ងាកទៅ​​កាន់​សារព័ត៌មានរដ្ឋ​កូរ៉េខាងជើងវិញ គឺបានចុះផ្សាយ​ដោយចាត់ទុកវៀតណាម​​ជាប្រទេស​ដែលស្ថិត​ក្នុងគោលដៅ​ប្រសើរមួយ សម្រាប់ប្រមុខ​ដឹកនាំ គីម ក្នុងការបំពេញ​ទស្សនកិច្ច។ សម្រាប់ដំណើរទស្សនកិច្ច​ ដែលចាប់ផ្តើមជាផ្លូវការ​កាលពី​ល្ងាចថ្ងៃសុក្រ លោក គីម និងគណៈប្រតិភូកូរ៉េខាងជើង ត្រូវបាន​ទទួលស្វាគមន៍​​ដោយប្រធាន​បក្សកុម្មុយនិស្ត និងជាប្រធានាធិបតី​វៀតណាមលោក ង្វៀន ភូត្រុង នៅក្នុងវិមានរដ្ឋ​នៃទីក្រុងហាណូយ ខណៈកូរ៉េខាងជើង​​កំពុង​តែព្យាយាម បើក​ចំហ​ទ្វារទៅកាន់​អន្តរជាតិ​ដើម្បីងាកទៅផ្តោត​សំខាន់លើការ​អភិវឌ្ឍ​សេដ្ឋកិច្ច ចំពោះមុខ​ទណ្ឌកម្ម​​អន្តរជាតិ។
បន្ថែមពីខាង​លើនេះ លោក គីម ត្រូវបានទទួល​ស្វាគមន៍ពីសំណាក់​​នាយករដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀន ហ្សួនភុក និង​ប្រធានរដ្ឋសភា​វៀតណាម​លោកស្រី ង្វៀន ធីគីមង៉ាន ផងដែរ។ រហូតដល់ថ្ងៃសៅរ៍នេះ លោក គីម និងគណៈប្រភិភូ​កូរ៉េខាងជើង បានបំពេញទស្សនកិច្ច​ទៅកាន់ស្តូបរំលឹកវិញ្ញាណក្ខន្ធ​លោក ហូ ជីមិញ អតីតមេដឹកនាំ​វៀតណាម ដែលជាមិត្ត​ជិតស្និទ្ធនឹង​ជីតា គីម អ៊ីលស៊ុង៕