តុលាការកំពូលវេណេស៊ុយអេឡា ចេញបម្រាមហាមមេបក្សប្រឆាំងចេញពីប្រទេស និងបង្កកគណនីធនាគាររបស់​លោកទាំងអស់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តុលាការកំពូលវេណេស៊ុយអេឡា ចេញបម្រាមហាមមេបក្សប្រឆាំងចេញពីប្រទេស និងបង្កកគណនីធនាគាររបស់​លោកទាំងអស់!

30/01/2019
(ការ៉ាកាស់)៖ តុលាការកំពូលវេណេស៊ុយអេឡា បានចេញបម្រាមហាមឃាត់មេដឹកនាំបក្សប្រឆាំង លោក Juan Guaidó​ ចេញពី ប្រទេស និងបង្កកគណនីធនាគាររបស់លោកទាំងអស់ បើទោះជាមានការព្រមានពីសហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។
ការសម្រេចចិត្តខាងលើរបស់តុលាការកំពូល ដែលស្មោះស្ម័គ្រនឹងលោកម៉ាឌូរ៉ូ ធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) បន្ទាប់ពីអគ្គរដ្ឋអាជ្ញាវេណេស៊ុយអេឡា លោក Tarek William Saab បានដាក់សំណើមួយឱ្យចាត់វិធានការប្រឆាំងនឹងលោក Guaidó។ ប្រធានតុលាការកំពូល លោក Maikel Moreno បានបញ្ជាក់ដូច្នេះថា៖ «មេដឹកនាំបក្សប្រឆាំងត្រូវជាប់បម្រាមចាកចេញ​ពីប្រទេស រហូតដល់ការស៊ើបអង្កេតត្រូវបញ្ចប់ទាំងស្រុង ជុំវិញសកម្មភាពរបស់លោកដែលកំពុងបំផ្លាញសន្តិភាពនៅក្នុងប្រទេស​វេណេស៊ុយអេឡា»។
គួរបញ្ជាក់ថា៖ ជុំវិញការដាក់បម្រាមលើលោក Guaidó នេះដែរ ក្រុមមន្ត្រីអាមេរិកបានព្រមានថាជម្រើសដោះស្រាយបញ្ហាគ្រប់យ៉ាង គឺស្ថិតលើតុរួចជាស្រេច។ លោក Guaidó ត្រូវបានសហរដ្ឋអាមេរិក និងលោកខាងលិចគាំទ្រ រីឯលោក ម៉ាឌូរ៉ូ មានចិន និងរុស្ស៊ី ជាខ្នងបង្អែក៕