ចរាចរ៖ មនុស្ស៣២០០នាក់ ត្រូវបានគេប៉ាន់ស្មានថា អាចស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២០ ប្រសិនបើមិនពង្រឹងវិធានការណ៍អនុវត្តន៍ច្បាប់ឲ្យមានប្រសិទ្ធិភាពទេនោះ។
នេះបើតាមការព្យាករណ៍រួមគ្នារបស់ស្ថាប័នពាក់ព័ន្ធកាលពីពេលថ្មីៗដែលប្រកាសចេញដោយលោក ស ខេង ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ប៉ុន្តែយ៉ាងណាមិញអ្នកធ្វើការផ្នែកចរាចរណ៍លើកឡើងថា ឥរិយាបថពលរដ្ឋនិងសមត្ថកិច្ច នាពេលបច្ចុប្បន្ននេះអាចធ្វើឲ្យចំនួនអ្នកស្លាប់កើនលើស៣២០០នាក់ផង នៅឆ្នាំ២០២០៕(ដក់ស្រង់ដោយ៖ ទេព វណ្ណះ ប្រភពពីវិទ្យុបារាំង)
